​ស្អាត​ដោយ​​មិន​​​ប៉ះពាល់​​សុខភាព​! ​ស្បែក​​ស​​​ម៉ដ្ឋ​​រលោង​​​ មិន​ងាយ​ជ្រីវ​​ជ្រួញ​តាម ៧​ ​វិធី​នេះ​

//s9.kh1.co/99/99d21bf00b57d7f2befeef534e042709b2e4ef84.jpg
យល់ដឹង

 ២២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចង់បានស្បែកសម៉ដ្ឋរលោងមិនងាយជ្រីវជ្រួញ សាកតាមវិធីនេះ ធានាថាមានប្រសិទ្ធភាព

ដើម្បីទទួល​បាន​នូវស្បែក​ស្រស់ស្អាតសម៉ដ្ឋរលោង មិនមែនជារឿងងាយស្រួលនោះទេ អ្នកខ្លះប្រើរបស់គីមីរាប់​មិន​អស់​​ក៏ស្ទើរតែមិនទទួលបានផលផង។ តែនៅថ្ងៃនេះយើងខ្ញុំនឹងលើកយកវិធីងាយៗ​មិនបាច់ត្រូវគេង​ភ័យថា​ប៉ះពាល់​សុខភាព​ ហើយ​ទទួលបាននូវប្រសិទ្ធ​ភាពខ្ពស់គួរជាទីគាប់ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីទាំងនោះរួមមាន៖ 

៧. ស្លៀក​​សម្លៀកបំពាក់​ការពារ​ឲ្យ​បាន​ត្រឹមត្រូវមុន​ពេល​ចេញ​ទៅ​ខាង​ក្រៅម្ដងៗ

រូបតំណាង
រូបតំណាង

លោកអ្នកត្រូវចាំថា ផ្សែង​ ធូលី កាំ​រស្មី UV ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ដុំ​ៗ​មិន​​ស្មើ​គ្នា និង​ជ្រីវជ្រួញ​មុន​វ័យ​ផង​ដែរ។

៦. ញ៉ាំអារហារដែលផ្តល់​សារធាតុ​បំប៉ន​ដល់​រាង​កាយ

រូបតំណាង
រូបតំណាង

គួរ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​ វីតាមីន​ A,C និង​ E...រួម​ទាំង​សារធាតុ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ ដែល​មាន​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ជាដើម​។

៥. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

រូបតំណាង
រូបតំណាង

ការ​ផឹក​ទឹក​​បាន​គ្រប់​គ្រាន់ ​មិនត្រឹម​​តែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សម្រស់​ប៉ុណ្ណោះ​ទេ ហើយ​ក៏​ល្អ​សម្រាប់​សុខភាព​ផង​ដែរ​។

៤. ផ្តល់​សំណើម​ដល់​ស្បែក​ជាប្រចាំ

រូបតំណាង
រូបតំណាង

ដូច្នេះ​គួរ​រក​ប្រភេទ​ឡេ​​ដែល​មាន​សារធាតុ Ceremide ទើប​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​​ ទន់​រលោង ការពារ​ជ្រួញ និង​ភ្លឺ​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង​។

៣. កុំ​ប្រើ​សាប៊ូ​​ដុំ​ដែល​មាន​ជាតិ​កាត់

រូបតំណាង
រូបតំណាង

សាប៊ូ​ដុំ​ដែល​មាន​សារធាតុ​សម្លាប់​មេរោគ​ខ្លាំង ធ្វើ​ឲ្យ​ស្បែក​បាត់បង់​ប្រេង​ធម្មជាតិ​ដែល​ស្ថិត​នៅ​ផ្ទៃ​ខាង​លើ។

២. កុំងូត​ទឹក​ក្តៅ​ខ្លាំង​ពេក

រូបតំណាង
រូបតំណាង

ប្រសិន​បើ​អ្នក​ឧស្សាហ៍​ងូត​ជា​ប្រចាំ ឬ​ងូត​ក្នុង​កម្រិត​ក្តៅ​ខ្លាំង​ពេក ប្រៀប​បាន​ដូច​ជា​អ្នក​​កំពុង​តែ​បំផ្លាញ​ស្បែក ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​ និង​ជ្រីវជ្រួញ។

១. កុំ​ងូត​ទឹក​យូរ​ពេក

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ ត្រាំ​ក្នុង​អាង (ពិសេស​ទឹក​ក្តៅ) អាច​បណ្តាល​ឲ្យ​សរសៃ​ឈាម​នៅ​ក្រោម​ស្បែក​ខ្វះ​អុក​ស៊ី​ហ្សែន​​ ជា​ហេតុ​នាំ​​ឲ្យ​ស្បែក​​មាន​សភាព​មិន​ទន់​ស្រស់​ថ្លា៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T