វៀតណាម៖ ប្ដីប្រពន្ធជនជាតិវៀតណាមមួយគូ បានចំណាយពេលរហូតដល់១០ឆ្នាំ ដើម្បីដឹកជញ្ជូនដីទៅចាក់លើដីដុះកណ្ដាលដៃទន្លេ ហើយដាំដើមឈើសម្រាប់ទប់ដី រហូតទទួលបានកូនកោះដ៏ស្រស់ស្អាតមួយ ដែលស្ថិតនៅដៃទន្លេ Diem Dien Stream ក្នុងខេត្ត Quang Ngai ភាគកណ្ដាលប្រទេសវៀតណាម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Pham Duc Quang និងភរិយាឈ្មោះ Phung Thi Thuy បានដឹកដីតាមទូកទៅចាក់នៅកណ្ដាលដៃទន្លេ ចម្ងាយប្រហែល២០០ម៉ែត្រពីដីគោក ដើម្បីបង្កើតជាកោះមួយដែលមានផ្ទៃក្រឡាទំហំ ៤០០ម៉ែត្រការ៉េ។ ក្រោយមក លោក Quang ក៏បានជួលគេឲ្យសាងសង់ផ្ទះនៅលើនោះ ព្រោះតែលោកបានរងគ្រោះដោយសារគ្រាប់មីន ហើយបណ្ដាលឲ្យពិកាដៃតាំងពីក្មេងមកម្ល៉េះ។
មកទល់ពេលនេះ អ្នកទាំងពីរបានរស់នៅ និងចិញ្ចឹមទាលើកោះសប្បនិម្មិតអស់រយៈពេល២៥ឆ្នាំហើយ។ កោះនោះ ត្រូវបានឲ្យឈ្មោះថា «ផ្ទះរីករាយ» ដោយសារតែរបងដែលពួកគាត់រុំព័ទ្ធសម្រាប់ចិញ្ចឹមទា មានរាងដូចបេះដូងអីចឹងដែរ។
តាមពិតទៅ លោក Quang និងភរិយាមិនមែនជាអ្នករស់នៅអចិន្ដ្រៃយ៍លើកោះឡើយ ហើយបច្ចុប្បន្នពួកគាត់រស់នៅជាមួយកូនៗលើដីគោក ប៉ុន្ដែអ្នកទាំងពីរចូលចិត្ដទៅបរិភោគអាហារថ្ងៃត្រង់ ក៏ដូចជាសម្រាកលេងពេលរសៀល និងពេលល្ងាចនៅទីនោះ។ ទន្ទឹមនឹងនេះដែរ លោក Quang បាននិយាយបែបលេងសើចថា៖
យើងធ្វើវា គឺដើម្បីបញ្ចៀសក្មេងៗ មិនឲ្យឃើញពួកយើងឈ្លោះប្រកែកគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖









