អតីតអ្នកចាត់ការក្រុម Arsenal លោក Arsene Wenger និយាយថា សភាពទន់ខ្សោយរបស់ក្រុម Barcelona និង Real Madrid បានឲ្យក្រុម Bayern Munich ក្លាយជាក្រុមល្អបំផុតនៅអឺរ៉ុបនាពេលបច្ចប្បន្ននេះ ។ ក្នុងការប្រកួត Champions League ក្រុម Bayern Munich បានលើកទៅវគ្គ ៨ ក្រោយយកឈ្នះ Chelsea នឹងបន្តជ័យជម្នះលើក្រុម Barcelona និង Lyon មុនគ្រងជើងឯក ដោយយកឈ្នះ PSG ១ ទល់នឹង ០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Wenger បាននិយាយថា " ខ្ញុំមិនចង់និយាយពីស្ថានភាពរបស់ក្រុមបច្ចុប្បន្នទេ ។ បច្ចុប្បន្នក្រុម Bayern គឺជាក្រុមល្អបំផុតនៅអឺរ៉ុប។ ប៉ុន្តែនោះក៏ព្រោះតែ មានក្រុមធំៗផ្សេងទៀតធ្វើមិនសូវបានល្អ ដូចជា Real Madrid និង Barcelona ជាដើម។"
កីឡាករម្នាក់ទៀតនៅក្នុងក្របខណ្ឌ Bundesliga ដែលលោក Wenger បានកោតសរសើរនោះគឺខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Erling Haaland ដែលមានអាយុ ១៩ ឆ្នាំបានបង្កើតកេរ្តិ៍ឈ្មោះខ្លួនឯងរួចទៅហើយ។
អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំរូបនេះបានបន្ថែមទៀតថា " Haaland រកបានគ្រាប់បាល់ច្រើនណាស់ព្រោះ នោះជាអ្វីដែលគាត់ធ្វើ។ វាមិនមែនជារឿងចៃដន្យទេ ហើយគាត់ជាអ្នកឈ្នះ។ អ្នកអាចមើលឃើញបំណងប្រាថ្នារបស់គាត់លើការជំរុញដ៏ជ្រាលជ្រៅរបស់គាត់។ វាពិតជាគួរឱ្យចាប់អារម្មណ៍សម្រាប់គ្រូបង្វឹករបស់ Dortmund លោក Lucien Favre ធ្វើការជាមួយគាត់ ព្រោះអ្វីៗជាច្រើនអាចមកពីគាត់។ ហើយខ្ញុំគិតថា Favre អាចអភិវឌ្ឍន៍គាត់បានល្អណាស់បន្ថែមទៀត៕"
ប្រភព ៖ Goal