កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យសិល្បៈកូរ៉េ ប្រាកដជាស្គាល់យ៉ាងច្បាស់ពី Rose គឺជាសមាជិកក្រុម BLACKPINK ដែលកំពុងមានឥទិ្ធពលលើបណ្ដាស្រទាប់យុវវ័យ ។ ក្រៅពីសមត្ថភាពឈ្លាសវៃរបស់ Rose ទាំងការបង្ហាញក្បាច់រាំ ការច្រៀង ការសម្ដែង នាងគឺនៅមានភាពប៉ិនប្រសប់ ក្នុងការធ្វើត្រាប់តាមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលនិយាយដល់ភាពរញ៉េរញ៉ៃ របស់ក្រុម BLACKPINK ក្រុមអ្នកគាំទ្រ ពិតជាបានសើចរាល់ដង ដែលបានឃើញសកម្មភាពទាំងនេះ ធ្វើឱ្យBlinks បានសើចជ្រួញមុខមិនខានឡើយ។
ខាងក្រោមនេះ គឺជាសកម្មភាពរបស់ Rose ដែលធ្វើឱ្យ Blinks ផ្ទុះសំណើច !
ជាក់ស្ដែង ក្នុងការបង្ហាញខ្លួនចុងក្រោយរបស់ BLACKPINK នៅក្នុងបទសម្ភាសន៍របស់ 1theK Original ពួកគេកំពុងតែរីករាយក្នុងការឆ្លើយសំណួរ ក្រោយមកក្រុមការងារ ក៏សុំឱ្យ Rose ធ្វើត្រាប់តាមត្រីចិញ្ចឹម ជាទីស្រលាញ់របស់នាង ឈ្មោះJoohwang ដោយធ្វើសំឡេងតាម និងធ្វើត្រាប់តាមត្រីរយៈពេល១០វិនាទី។
ដំបូង នាងបានឱបថើប ដូចកំពុងចាប់ត្រីដោយស្នាមញញឹម និងអៀនខ្មាសបន្តិច បន្តិចក្រោយមកនាងក៏ធ្វើ មុខរបស់នាងតាមត្រីរបស់នាងយ៉ាងគួរឱ្យស្រលាញ់។
ក្រោយពីធ្វើត្រាប់រួច Lisa ក៏សុំឱ្យ Rose បង្រៀនអស់រយៈពេល ១០វិនាទីទៀត ។ នៅពេលដែលពួកគេព្យាយាមធ្វើត្រាប់តាម Joohwang ម្តងទៀត Jennei និង Jisoo បានកត់សម្គាល់ភ្លាមៗ ថារវាងLisa និង Rose តើនរណាជាត្រីពិតប្រាកដ?
ពួកគេទាំងពីរគឺ ស្រដៀងគ្នាខ្លាំងណាស់ ១០វីនាទីក្រោយមក ពួកគេឈប់សម្ដែងដោយភាពអៀនខ្មាស ផ្ទុះសំណើចទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល Rose ប្រៀបដូចជាម្តាយត្រី ដែលចិញ្ចឹមកូនបានយ៉ាងល្អ។
កាលពីមុននាងបាន ស្នើសុំធ្វើជាប្រធានថ្នាក់ក្នុងកម្មវិធីមួយក្នុងចំណោម សមាជិក BLACKPINK ដោយRose បាននិយាយថានាងនឹងទៅសាលារៀន រៀនពីរបៀបចិញ្ចឹមសត្វ។ Rose មានមោទនភាព ព្រោះនាងបានយក Joohwang ដាក់ក្នុងធុងចិញ្ចឹមក្នុងផ្ទះរបស់នាង ៕