កូរ៉េខាងត្បូង៖ សូមបញ្ជាក់ផងដែរថា BLACKPINK គឺជាក្រុមដែលជោគជ័យខ្លាំង ដែលថ្មីៗនេះ ពួកគេទើបតែចេញបទ « How You Like That » បទ «Ice Cream» បទ «Lovesick Girl» និងបទថ្មីជាច្រើនទៀត ក្នុងអាល់ប៊ុមថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBlinks ដែលជាអ្នកគាំទ្រ ក្រុមចម្រៀងស្រី BLACKPINK ជាពិសេស Lisa ប្រហែលជាធ្លាប់ដឹងហើយថា នាងជាតារាស្រី មានទេពកោសល្យកម្រិតណា។
Lisa មានសមត្ថភាពពិសេសដូចជា ច្រៀង រ៉េប និងរាំបានយ៉ាងល្អ ដោយការបញ្ចេញក្បាច់រាំរបស់នាង គឺពិតជាមិនធម្មតាដែរ ធ្វើឲ្យនាងទទួលបាន ការពោលសរសើរជាហូហែ។
ទោះបីជាយ៉ាងនេះក៏ដោយ នៅមានរឿងជាច្រើនទៀត ពាក់ព័ន្ធនឹង Lisa ដែល Blinks ភាគច្រើនពុំទាន់បានដឹង !
ខាងក្រោមនេះ គឺជារឿងរ៉ាវដែលពាក់ព័ន្ធនឹង Lisa ដែលហ្វេនៗ គួរតែដឹង ៖
១. Lisa នាងបានផ្លាស់ប្ដូរឈ្មោះរបស់នាង
គ្រប់គ្នាតែងហៅឈ្មោះថា Lisa ដែលតាមការពិតនោះឈ្មោះពិតរបស់នាងគឺ Pranpriya Manoban ប៉ុន្តែបានប្តូរមកជា LaLisa Manoban វិញ។ មូលហេតុដែលប្តូរឈ្មោះពិតរបស់នាង ពីព្រោះតែដោយសារតែ នាងមានកម្ពស់ខ្ពស់ និងជាក់ស្តែងនាងក៏ត្រូវបានអ្នកគាំទ្រ នៅប្រទេសថៃ ជម្រុញឱ្យប្រើប្រាស់ឈ្មោះនេះផងដែរ។ ក្រោយមកទើបអ្នកគាំទ្រ រហៅខ្លីៗថា Lisa រហូតមកដល់ពេលនេះ។
២. Lisa តែងតែមានភាពរហ័សរហួន ពេលដែលឡើងសម្តែងលើឆាកម្ដងៗ
គ្រប់ពេលដែល Lisa ឡើងសម្តែងលើឆាកម្ដងៗ នាងពិតជាមានទេពកោសល្យពិសេសណាស់ ដូចជាអ្នកដើរបង្ហាញម៉ូតអាជីពម្នាក់ ដ៏ស្រស់ស្អាត និងព្រមជាមួយអាយុដ៏ក្មេងខ្ចីរបស់នាងផងដែរ។ លើសពីនេះទៅទៀត Lisa បានទទួលពាន់រង្វាន់ ជ័យលេភីលេខ២ « Pop 3 Good Morals of Thailand » នៅក្នុងសាលាដែលនាងធ្លាប់រៀន កាលពីនាងរស់នៅប្រទេសថៃ មិនទាន់ផ្លាស់មកនៅកូរ៉េ ។
៣. ថ្វីត្បិតតែLisa ជាមនុស្សពូកែពិតមែន ប៉ុន្តែរឿងខ្លះនាងក៏ធ្វើមិនបានដែរ
Lisa នាងមិនសូវជាពូកែផ្នែកចម្អិនអាហារទេ តែនាងពូកែលាងចានជាងវិញ។ គួរឱ្យអស់សំណើចណាស់ ដែលនាងមិនកាត់ទៅតាមប៉ារបស់នាង ដែលជាមេចុងភៅម្នាក់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី នាងនៅតែជាក្មេងស្រី ដែលមានទេពកោសល្យផ្សេងៗក្រៅពីនេះ ។
៤ ក្រុមហ៊ុន YG Entertainment គឺជាក្រុមហ៊ុនដំបូងដែលLisa ចាប់ផ្ដើមចូលជាតារា
Lisa ចូលរស់នៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន YG Entertainment នៅឆ្នាំ ២០១០ ដែលមានបេក្ខជនជាង៤០០០នាក់ នាងជាមនុស្សទី១ដែលទទួលបានជ័យលេភី ។ ក្រោយមកនាងសិ្ថតនៅក្រោមការសាកល្បងរបស់ក្រុមហ៊ុន អស់រយៈពេល៥ឆ្នាំ៣ខែ។ បន្ទាប់ពីនោះនាងក៏បានចូលក្នុងក្រុម BLACKPINK រហូតដល់សព្វថ្ងៃនេះ ។
៥. នាងមានឆ្មាដ៏គួរឱ្យស្រលាញ់ជាច្រើនក្បាល
នាងមានឆ្មា៤ក្បាលនៅក្នុង Dorm មានឈ្មោះថា Lucas Louis Leo និង Lily នាងថែមទាំងមានឆ្មា ២ក្បាលទៀត នៅប្រទេសថៃផងដែរគឺ Hunter និងTiga ។ បច្ចុប្បន្ននាងមានឆ្មា៦ក្បាល ដែលសុទ្ធសឹងតែជាឆ្មាដ៏គួរឱ្យស្រលាញ់ទាំងអស់ ។
៦. សព្វថ្ងៃ Lisa នៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន YG Entertainment
Lisa ចូលនៅក្នុងក្រុមហ៊ុន YG Entertainment នៅប្រទេសកូរ៉េ ហើយនាងនៅតែអាចនិយាយភាសាថៃបានយ៉ាងរលូនដដែល ជាពិសេសទៅទៀតនោះគឺ Lisa ព្រមទាំងអាចនិយាយភាសាជាច្រើនទៀតបាន ដូចនាងគឺជាម្ចាស់ផងដែរ។ ភាសាទាំងនោះរួមមាន កូរ៉េ អង់គ្លេស និងជប៉ុន។
៧. Lisa ក៏មានមិត្តភក្តិក្រៅក្រុមដ៏ជិតស្និទ្ធដែរ
នាងជាមនុស្សរួសរាយរាក់ទាក់ និងមានមិត្តក្រៅក្រុមដូចជាក្រុម Got7 ឈ្មោះ BamBam (ជាមិត្តនឹងគ្នាតាំងតែនៅប្រទេសថៃ) ក្រុម NCT ឈ្មោះ Ten ក្រុមCLC ឈ្មោះSorn ក្រុម2PMឈ្មោះ Nichkhun ជាជនជាតិថៃដូចគ្នា និង Somi ។