ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈមុននេះ ជីវិតប្ដីប្រពន្ធរបស់តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ កំពុងប្រះឆា និងបានរស់នៅបែកគ្នា ហើយតារារូបនេះ ក៏មិនបានបង្ហើបពីមូលហេតុឡើយ។ ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ គេសង្កេតឃើញនាង និងស្វាមី បានបង្ហោះសារឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមថែមទៀតផង ។ បើគិតពីរយៈពេល តារាស្រីរូបនេះ បានរស់នៅបែកគ្នានឹងស្វាមីអស់រយៈពេលជាច្រើនខែមកហើយ បើទោះបីមិនទាន់បានលែងលះគ្នាដាច់ស្រេចក៏ពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយប៉ុន្មានម៉ោងមុននេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ អមនឹងសារប្លែកមួយ ដែលធ្វើឲ្យហ្វេនសង្ស័យថា តារាស្រីរូបនេះកំពុងធ្វើការជម្រះក្ដី និងដាក់ពាក្យបណ្ដឹងលែងលះស្វាមីទៅតាមផ្លូវច្បាប់ផងដែរ។ ដោយសារមួយនោះ នាងបាននិយាយយ៉ាងដូច្នេះថា៖
គួរបញ្ជាក់ផងដែរថា ចំណងស្នេហាប្ដីប្រពន្ធរបស់អ្នកនាង ទូច ស្រីល័ក្ខ មានភាពមិនត្រូវរ៉ូវគ្នា អស់ជាច្រើនឆ្នាំមកហើយ តែទើបនឹងសម្រេចចិត្តរស់នៅបែកគ្នាប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ បើតាមការបង្ហោះសាររៀបរាប់របស់តារាស្រីរូបនេះនៅលើបណ្ដាញសង្គមកន្លងមក ក្នុងនោះដែរ នាងក៏កំពុងចិញ្ចឹម និងមើលថែកូនប្រុសតែម្នាក់ឯងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖