ចម្លើយសារភាពទាំង ៤លើកនេះរបស់ V ធ្វើឲ្យ ARMY អត់មិនអាណិតមិនបាន!

//s9.kh1.co/da/daa6c2836c41fb09cdc80c19b64ac5bb676049a8.jpg
នារី

 ០៩-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

V ក្រៅពីមានទេពកោសល្យហើយ មានរឿងលាក់កំបាំងមួយចំនួន ដែល ARMY ភាគច្រើនអាចនឹងពុំទាន់បានដឹង។

កូរ៉េខាងត្បូង៖ ​​អ្នកគាំទ្រគ្រប់គ្នា ប្រាកដជាដឹងហើយថា V សមាជិកក្រុម BTS គឺជាតារាដែលល្បីឈ្មោះ ក្នុងចំណោម​តារាល្បីៗទូទាំងពិភពលោក ដែលលោកមានទេពកោលស្យ ទាំង​ការច្រៀង ការរាំ និងសម្ដែង​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានឹងភាពល្អឥតខ្ចោះរបស់លោក តារាប្រុសរូបនេះ ក៏នៅមានរឿងលាក់បាំងក្នុងចិត្តជាច្រើន ដែលអាចធ្វើឲ្យហ្វេនស្រក់ទឹកភ្នែក បើបានដឹង។

 Vសមាជិកក្រុម BTS
 Vសមាជិកក្រុម BTS

ខាងក្រោមនេះ គឺជារឿងរ៉ាវពាក់ព័ន្ធនឹង V ដែល Army គួរតែដឹង!

១. ក្នុងចំណោមសមាជិក BTS ទាំងអស់ V គឺជាមនុស្សតែម្នាក់ដែលពូកែលាក់បាំងរឿងក្នុងចិត្ត         

មុនពេលបង្ហាញខ្លួនក្នុងឆាកតន្រ្តីម្ដងៗ ខណៈសមាជិក BTS ផ្សេងៗ តែងតែបង្ហោះ Vlog ដើម្បីជជែកជាមួយអ្នកគាំទ្រ។ លើកលែងតែ V ម្នាក់ដែលចូលចិត្តនៅស្ងប់ស្ងាត់ មិនបានបញ្ចេញសកម្មភាពអ្វីឡើយ V បានសារភាពថាខ្លួនពិតជាមានភាពលំបាកណាស់​​ ក្នុងការធ្វើដូចជាមិត្តរួមក្រុម ក៏ព្រោះតែលោក ចង់នៅស្ងៀមស្ងាត់​មុនឡើងសម្ដែង។

 V សមាជិកក្រុម BTS
 V សមាជិកក្រុម BTS

២.​ V បាននិយាយទាក់ទងនឹង Sasaeng Fan (ហ្វេនរោគចិត្ត)         

Sasaeng Fan (ហ្វេនរោគចិត្ត) គឺជាអ្នកគាំទ្រដែលចូលចិត្ត ចង់ដឹងរឿងឯកជនរបស់តារា។​ លោកបាននិយាយថា លោកពិតជាមានសម្ពាធណាស់ ព្រោះ Sasaeng Fan តែងតែតាមដាន ចង់ដឹងរឿងផ្ទាល់ខ្លួនរបស់លោក សូម្បីតែនៅពេលដែលលោក និងសមាជិកក្រុម កំពុងជិះយន្តហោះ ក៏ពួកគេទៅតាមកក់សំបុត្រ យកកៅអីជិតលោក និងសមាជិកក្រុមដែរ លោកពិតជាមិនចង់បានបែបនេះឡើយ។

 Vសមាជិកក្រុម BTS
 Vសមាជិកក្រុម BTS

៣. V បានឆ្លើយសារភាពថា លោកធ្លាប់ចាញ់បោកមនុស្សអាក្រក់         

នៅថ្ងៃមួយ​ V បានទទួលសារអញ្ជើញឱ្យចូលរួមខួបកំណើត របស់មិត្តភក្តិ ប៉ុន្តែលោកមានអារម្មណ៍ថា ចាញ់បោកគេ ព្រោះអ្នកផ្ញើសារមកនោះ មានបំណងឱ្យអាស័យដ្ឋានខុស។ ពេលនោះ V និយាយថា លោកចង់យំ ពេលដែលឈររង់ចាំគេនៅទីនោះ អស់រយៈពេលជិត ៣ម៉ោង​។ ក្រោយមក ក៏ផ្ញើសារទៅប្រាប់ថា ​នឹងបញ្ជូនកាដូ​ទៅឱ្យ ហើយ V ក៏ត្រលប់ទៅផ្ទះវិញ។

 Vសមាជិកក្រុម BTS
 Vសមាជិកក្រុម BTS

៤. V ក៏ធ្លាប់ចាញ់បោកអ្នករត់តាក់ស៊ីដែរ 

នៅថ្ងៃដំបូងដែល V ត្រូវទៅបង្ហាញខ្លួននៅ ក្រុមហ៊ុន Big Hit Entertainment ដើម្បីចុះកិច្ចសន្យា ដោយសារតែ V និងឪពុក មិនស្គាល់ទីតាំងក្រុមហ៊ុន ពួកគេទាំងពីរ ក៏ត្រូវអ្នករត់តាក់ស៊ី គិតប្រាក់លើសគុណនឹង ៣ ដែលតម្លៃធម្មតាត្រឹមតែ ១០,០០០​វ៉ុនប៉ុណ្ណោះ។  V និងប៉ា បានចាត់ទុករឿងនេះ ជាបទពិសោធន៍ ក្នុងជីវិតដែលរីករាយមួយ៕

V និងឪពុកម្ដាយ
V និងឪពុកម្ដាយ
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T