សង្គម
០៩-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) មានមោទនភាព ក្នុងការសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ។ ការពង្រីកសាខាថ្មីទាំង ៣ នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស។
ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) មានមោទនភាព ក្នុងការសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។
បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ។
ការពង្រីកសាខាថ្មីទាំង ៣ នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីសម្ពោធនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល និងប្រារព្ធឡើងនៅទីតាំង ៤ ផ្សេងគ្នា ស្របពេលតែមួយ ដោយទីតាំងប្រារព្ធកម្មវិធីធំ
ត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ព្រមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពី ប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សមាគមធានារ៉ាប់រងនៃប្រទេសកម្ពុជា ដៃគូអាជីវកម្ម និងនាយកប្រតិបត្តិជាន់ខ្ពស់របស់ អេ
អាយ អេ។
ឯកឧត្តម ម៉ី វ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់
អេ អាយ អេ(ខេមបូឌា) នៅទូទាំងប្រទេស ហើយបន្តមានប្រសាសន៍ថា៖
ជាមួយគ្នានោះដែរ លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់របស់ អេ អាយ អេ ដែលបានចូលរួមកម្មវិធីតាមអនឡាញពីប្រទេសសិង្ហបុរី
បានមានប្រសាសន៍ ថា៖
យើងសង្កេតឃើញថា អេ អាយ អេ (ខេមបូឌា) មានសន្ទុះរីកលូតលាស់នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូនផលិតផលឈានមុខ
និងសមត្ថភាពក្នុងការផ្តល់ជូនការការពារ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស
ក្រោមការដឹកនាំរបស់លោកស្រី ធៀវ ផលីន អគ្គនាយិកាប្រតិបត្តិរបស់ អេ អាយ អេ(ខេមបូឌា)។
ថ្លែងក្នុងពិធីសម្ពោធនោះដែរ
លោកស្រីអគ្គនាយិកា បានមានប្រសាសន៍ថា៖
សម្រាប់ពិធីសម្ពោធនេះដែរ បានបន្ថែមឲ្យ
អេ អាយ អេ (ខេមបូឌា) មានសាខាសរុបចំនួន ៤ បន្ទាប់ពីបានបើកដំណើរការសាខាក្នុងខេត្តសៀមរាបកាលពីឆ្នាំមុន។
ក្នុងឆ្នាំ ២០២០ នេះ អេ អាយ អេ(ខេមបូឌា) បានបង្កើន និង ពង្រីកសមត្ថភាពរបស់ខ្លួន
ឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ អេ អាយ អេ (ខេមបូឌា) មានមោទនភាពក្នុងការការពារប្រជាជនកម្ពុជាទូទាំងប្រទេសច្រើនជាងមុន៕