ស៊ុតហ្រ្វីឃីគស្អាតណាស់! Higuain រកបានគ្រាប់ទី១របស់ខ្លួនឲ្យក្លិបរបស់ Beckhem ក្នុងការប្រកួតព្រឹកមិញនេះ(មានវីដេអូ)

//s9.kh1.co/a1/a1d5d053e05e1de969d0b94792176ce798b9621b.jpg
កីទ្បា

 ០៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Higuain រកបានគ្រាប់ទី១របស់ខ្លួនឲ្យក្លិប Inter Miami នៅក្នុងការប្រកួតលីកកំពូល MLS ព្រឹកមិញនេះ

បរទេស៖ នៅប៉ុន្មានសប្តាហ៍មុននេះកីឡាករវ័យ៣២ឆ្នាំ Gonzalo Higuain បានសម្រេចចិត្តផ្លាស់ចេញពីក្លិបសេះបង្កង់ Juventus ទៅចូលរួមជាមួយក្លិប Inter Miami នៅក្នុងលីកកំពូល Major League Soccer របស់សហរដ្ឋអាមេរិក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Gonzalo Higuain
កីឡាករ Gonzalo Higuain

ជាមួយគ្នានេះនៅក្នុងការបង្ហាញខ្លួនលើកទី២ កាលពីព្រឹកមិញ Higuain រកបានគ្រាប់ទី១របស់ខ្លួនឲ្យក្លិបថ្មី ដោយការស៊ុតបាល់ហ្រ្វីឃីគពីលើដំបូលទូកយ៉ាងស្អាត។ ក្នុងនោះដែរក្លិប Inter Miami បានយកឈ្នះ New York Red Bulls ក្រៅដីដោយលទ្ធផល១ទល់នឹង២។ 

ការស៊ុតបាល់ហ្រ្វីឃីគរបស់កីឡាករ Gonzalo Higuain
ការស៊ុតបាល់ហ្រ្វីឃីគរបស់កីឡាករ Gonzalo Higuain

គួរឲ្យដឹងដែរថាក្លិបដែលមានលោក David Beckhem ជាម្ចាស់ភាគហ៊ុនមួយនេះទើបតែបង្កើតឡើងបាន២ឆ្នាំប៉ុណ្ណោះ  ហើយនៅពេលនេះកំពុងតែឈរនៅលេខរៀងទី១២ក្នុងតារាងលីគកំពូលអាមេរិក។ ម៉្យាងវិញទៀតក្រៅពី Higuain នៅមានអតីតកីឡាកររបស់ Juventus ម្នាក់ទៀតដែលបានផ្លាស់មកលេងឲ្យក្លិបមួយនេះ ពោលគឺកីឡាករ Blaise Matuidi

  កីឡាករ Blaise Matuidi
  កីឡាករ Blaise Matuidi
ការប្រកួតរវាងក្លិប New York Red Bulls និង Inter Miami

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T