ភ្នំពេញ៖ បើទោះអាយុកាន់តែជ្រេ តែភាពល្បីល្បាញរបស់ ខាត់ សុឃីម នៅតែទៅមុខជានិច្ច មិនថមថយ ទៅណានោះទេ ហើយនាពេលបច្ចុប្បន្ន អ្នកនាង ក៏នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនជាច្រើននាក់ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ក្នុងនាមជាតារា តែងតែធ្វើដំណើរទៅតាមខេត្ត ឬពេលយប់ជាញឹកញាប់ ដើម្បីបំពេញការងារនានា ហើយពេលខ្លះ ក៏ជួបរឿងល្អ ពេលខ្លះ ក៏ជួបរឿងមិនល្អ តាមផ្លូវផងដែរ។ ជាមួយគ្នានោះដែរ តារាស្រីរូបនេះ ក៏ធ្លាប់ជួបរឿងមិនល្អ ពេលធ្វើដំណើរទៅខេត្ត បាត់ដំបងផងដែរ ដោយមានគេគប់បែកកញ្ចក់ឡាន ដែលក្នុងករណីមិនល្អ សម្រាប់នាងនិងស្វាមីប៉ុន្មានទេ តែយ៉ាងណា ស្វាមីនាង នៅតែមានស្មារតី រឹងប៉ឹង ជាប់ជានិច្ច។
ចំពោះសំណេររបស់អ្នកនាង ខាត់ សុឃីម ដែលបានសរសេរនោះ គឺនៅខាងលើ ព័ត៌មានមួយ ដែលជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយដើរគប់ឡានគេ ៤គ្រឿង ដែលធ្វើឲ្យ រថយន្តទាំងអស់នោះ ខ្ទេចកញ្ចក់ទាំងអស់តែម្តង ហើយព័ត៌មាននេះ ក៏វាស្រដៀងទៅនឹង រឿងរ៉ាវរបស់ អ្នកនាង ខាត់ សុឃីម ផងដែរ ទើបអ្នកនាង សរសេររៀបរាប់យ៉ាងដូច្នេះ។
ក្នុងនោះ អ្នកនាង ក៏បានសរសេរថា៖
យ៉ាងណាមិញ សូមបងប្អូន មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលធ្វើដំណើរនៅពេលយប់ ដោយសារតែ មានជនសង្ស័យ ឬយុវជនខិលខូចជាច្រើន បានធ្វើសកម្មភាព គប់កញ្ចក់ឡាន ដោយក្នុងបំណង មិនល្អ ហើយក៏អាច ធ្វើឲ្យ អ្នករងគ្រោះផងដែរ៕