ដល់ក! កម្មវិធី Excel មានបញ្ហា Error នាំឲ្យចំនួនករណីឆ្លងកូវីដ-១៩រាប់ម៉ឺននាក់ ក្នុងប្រទេសអង់គ្លេស ត្រូវបានខកខានប្រកាស

//s9.kh1.co/f4/f43ca9de5141bed9b5b7e563e54cf6c96844eda1.jpg
បច្ចេកវិទ្យា

 ០៦-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

តារាងទិន្នន័យរបស់កម្មវិធី Microsoft Excel ដែលមានផ្ទុកនូវលទ្ធផលមន្ទីរពិសោធន៍ បានឈានដល់ទំហំផ្ទុកអតិបរិមា។

អង់គ្លេស៖ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាស អំពីចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីខ្ពស់បំផុត នៅក្នុងប្រទេសអង់គ្លេស ត្រូវបានគេបង្ហាញមូលហេតុនៃការកើនឡើងយ៉ាងខ្លាំងដូចនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ពីសារព័ត៌មាន Daily Mail, The Independent និង Evening Standard បានឲ្យដឹងថា តារាងទិន្នន័យរបស់កម្មវិធី Microsoft Excel ដែលមានផ្ទុកនូវលទ្ធផលមន្ទីរពិសោធន៍ បានឈានដល់ទំហំផ្ទុកអតិបរិមា មានន័យថាចំនួន១៥,៨៤១ករណីនៅចន្លោះថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា មិនត្រូវបានបញ្ចូលទៅផ្ទាំងព័ត៌មានជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលនោះទេ។

បញ្ហាកម្មវិធី Excel នាំឲ្យមានការពន្យារពេល ការប្រកាសករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសអង់គ្លេស
បញ្ហាកម្មវិធី Excel នាំឲ្យមានការពន្យារពេល ការប្រកាសករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសអង់គ្លេស

សុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) មិនបញ្ជាក់ថា កំហុសរបស់កម្មវិធី Excel គួរតែស្ដីបន្ទោសនោះទេ ប៉ុន្តែបានលើកឡើងពីបញ្ហាបច្ចេកទេស នៅក្នុងដំណើរការផ្ទុកទិន្នន័យ ដែលអនុញ្ញាតឲ្យមន្ត្រីចែកចាយលទ្ធផលតេស្ដវិជ្ជមាន តាមអ៊ីនធឺណេត។

តារាងទិន្នន័យរបស់កម្មវិធី Microsoft Excel អាចបង្កើតនិងកំណត់ជួរឈរថ្មីរហូតដល់១៦,៣៨៤ និងជួរដេកចំនួន១,០៤៨,៥៧៦។ ខណៈពេលដែលបញ្ហាខាងលើមិនត្រូវបានគេស្គាល់ច្បាស់ វាត្រូវបានគេជឿថា ព្រំដែននៃការកំណត់អាចនឹងត្រូវបានស្ដីបន្ទោស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T