បរទេស៖ ប្រសិនជាអ្នកតាមដានពន្លឺផ្កាយពណ៌ក្រហម ដែលនៅក្បែរព្រះចន្ទពេញវង់ កាលពីចុងសប្ដាហ៍នោះ តាមពិតទៅ វាជាភពអង្គារដែលបានបញ្ចេញពន្លឺពណ៌ក្រហមនៅក្នុងផ្ទៃមេឃងងឹត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភពមួយនេះនឹងអាចមើលឃើញនៅពេលយប់ ពេញមួយខែតុលា ដែលរះឡើងកាន់តែខ្ពស់ នៅពាក់កណ្ដាលអធ្រាត្រ។ វានឹងរះនៅទិសខាងកើត រៀងរាល់ល្ងាច និងលិចទៅវិញមុនពេលថ្ងៃរះ។
ភពក្រហមនេះនឹងខិតមកជិតផែនដីបំផុត នៅម៉ោង៩:១៨យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ ភពអង្គារនឹងស្ថិតនៅចម្ងាយ៦២,០៩៩,៤៦០គីឡូម៉ែត្រពីផែនដី ហើយប្រាកដណាស់ វាគឺជាចម្ងាយមួយដ៏ជិត ប៉ុន្តែបើអ្នកខកខានមិនបានទស្សនាទិដ្ឋភាពនេះ អ្នកនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣៥។ កាលពីឆ្នាំ២០០៣ ភពអង្គារបានខិតមកជិតផែនដីជាទីបំផុត ក្នុងរយៈពេល៦០,០០០ឆ្នាំនេះ ដោយពេលនោះវាស្ថិតនៅរយៈចម្ងាយត្រឹមតែ៥៥.៧៦លានគីឡូម៉ែត្រប៉ុណ្ណោះ។
នៅសប្ដាហ៍ក្រោយនេះ ផែនដីនឹងវិលនៅចន្លោះភពអង្គារនិងព្រះអាទិត្យ។ ព្រឹត្តិការណ៍នេះត្រូវបានគេហៅថា «គន្លងស្របជួរ» របស់ភពអង្គារ ដែលនឹងកើតឡើងនៅថ្ងៃទី១៣ ខែតុលា នៅពេលដែលវាស្ថិតនៅទល់មុខគ្នា នៅផ្នែកម្ខាងនៃផែនដី ពីព្រះអាទិត្យ។
ភពអង្គារនិងផែនដីមិនធ្វើដំណើរជុំវិញព្រះអាទិត្យ ជារង្វង់ល្អឥតខ្ចោះនោះទេ តែផ្ទុយទៅវិញភពទាំងនេះមានគន្លងរាងអេលីប ដែលមានរាងដូចពងក្រពើ៕