ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានសិល្បការិនីល្បីៗជាច្រើនដួង បានថតរូបគ្រងជាមួយឈុតបុរាណខ្មែរ ដែលបានច្នៃឡើងជាថ្មី ដោយតារាស្រីទាំងនេះ ក្រោយធ្វើការគ្រងឈុតទាំងនោះរួច មើលទៅស្រស់ស្អាតគ្រប់ៗតែម្ដង តែអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះ ខណៈពេលដែលធ្វើការថតរូប សិល្បការិនីជាច្រើនហាក់ជាមានអការៈប្លែកៗ ដូចត្រូវបានវិញ្ញាណចូលខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដូចប្រិយមិត្តអ្នកអានបានដឹងស្រាប់ហើយថា រឿងអបិយជំនឿគឺមានតាំងពីបុរាណកាលមកម្ល៉េះ ដោយរឿងនេះ ក៏មានមហាជនមួយចំនួននៅតែជឿជាក់លើរឿងមួយនេះ ដូចជាវិញ្ញាណចូលសណ្ធិតក្នុងរាងកាយមនុស្សជាដើម តែកាលដែលវិញ្ញាណចូលក្នុងខ្លួន អាចមកពីមានមូលហេតុអ្វីម្យ៉ាងដែលគ្រប់គ្នាមិនអាចដឹងទុកមុនបាន។ ទន្ទឹមនឹងវិញ្ញាណ ឬដួងព្រលឹងអប្សរាចូលខ្លួនម្ដងៗ គេឃើញមានសកម្មភាព និងកាយវិការខុសប្លែកពីគ្នា និងបង្ហាញយ៉ាងច្បាស់ៗ ភ្លាមៗតែម្ដង។
តួយ៉ាង ថ្មីៗនេះមានសិល្បការិនីជាច្រើនរូបបានជួបហេតុការណ៍ខុសៗពីគ្នា ខណៈពេលថតខ្សែភាពយន្ត និងថតឈុតអប្សរាបុរាណ មានដួងព្រលឹងមកចូលសណ្ឋិតនោះ ហើយខាងក្រោយនេះជាតារាស្រីដែលធ្លាប់វិញ្ញាណចូលខ្លួនកន្លងមក៖
១៖ អ្នកនាង ផាន់ ផាត់ណា
តារាសម្ដែងស្រីកូនមួយអ្នកនាង ផាន់ ផាត់ណា បើនិយាយពីរឿងវិញ្ញាចូលខ្លួន គឺចាប់ផ្ដើមពីពេលដែលនាងទៅថតរឿងមួយនៅក្នុងខេត្តបាត់ដំបង ហើយត្រូវបានវិញ្ញាណសណ្ឋិត និងមានអាការៈប្លែកៗ និយាយលែងដឹងអ្វីទាំងអស់ ដោយពេលនោះនាងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ខណៈវិញ្ញាណមួយផ្សេងទៀតចូលខ្លួនយ៉ាងដូច្នេះ។
២៖ កញ្ញា ភីយ៉ា
តារាសម្ដែងកំពុងទទួលបានប្រជាប្រិយភាពកញ្ញា ភីយ៉ា បើនិយាយពីរឿងវិញ្ញាណចូលសណ្ឋិតអស់ជាច្រើនលើកមកហើយ អំឡុងពេលនាងគ្រងឈុតបុរាណ និងពេលកំពុងគ្រងពាលីថតរឿងថ្មីនោះ រហូតធ្វើឲ្យតារាស្រីរូបនេះលែងភ័យខ្លាចលើរឿងមួយនេះតទៀតផងដែរ។
ប្រភពរូបភាព៖ 3Fun Cambodia
៣៖ អូនផ្កាយ
កាលពីពាក់កណ្ដាលឆ្នាំនេះ អូនផ្កាយ បានគ្រងនៅឈុតបុរាណមានឈ្មោះ ទេពធីតាមហាសង្រ្កាន្ត ដែលមើលទៅស្រស់សោភាតែម្ដង ហើយខណៈពេលគ្រងឈុតមួយនោះ គេសង្កេតឃើញសកម្មភាព និងទឹកមុខនាងពិតជាខុសប្លែកខ្លាំងតែម្ដង ប្រៀបបីដូចជាមានអ្វីមកសណ្ឋិត ដែលមិនមានជាខ្លួននាងផ្ទាល់យ៉ាងដូច្នោះដែរ។
៤៖ កញ្ញា រឿន ណាត
កាលពីពេលថ្មីៗនេះ ម្ចាស់ជ័យលាភីបវរកញ្ញា Miss Universe Cambodia 2018 កញ្ញា រឿន ណាត បានគ្រងនូវឈុត អប្សរាមាលតី មើលទៅស្រស់ស្អាតសមសួនតែម្ដង តែអ្វីដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍នោះ គ្រប់កាយវិការនៅពេលថត នាងពិតជាទន់ភ្លន់ និងស្រងូតស្រងាត់ខុសពីធម្មតា ដោយអំឡុងពេលនោះ គេសង្ស័យថាកំពុងមានដួងវិញ្ញាណនាងអប្សរាចូលសណ្ឋិតផងដែរ។