ប៉ារីស៖ កាលពីថ្មីៗនេះ លោក Kenzo Takada ដែលជាអ្នកច្នៃម៉ូតបារាំង ជនជាតិជប៉ុនដែលល្បីល្បាញ និងជាអ្នកបង្កើតយីហោប្រ៊េន Kenzo ដ៏ល្បីឈ្មោះនោះ បានទទួលមរណភាពដោយសារកូវីដ១៩ កាលពីថ្ងៃទី៤ ខែតុលា ស្ថិតនៅក្នុងវ័យ ៨១ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង យោងតាមអ្នកនាំពាក្យមួយរូប បានប្រាប់បណ្តាញសារព័ត៌មានបារាំងជាច្រើន កាលពីថ្ងៃអាទិត្យថា លោក Kenzo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអាមេរិក នៃទីក្រុងប៉ារីសក្នុងទីក្រុង Neuilly-sur-Seine ដែលជាតំបន់ជាយក្រុងមួយនៅជាយក្រុងខាងលិចនៃរដ្ឋធានីបារាំង។
យ៉ាងណាមិញ វាគឺជារឿងសោកសៅ និងសោកស្តាយក្រៃលែង នៃមរណភាព មនុស្សដែលមានទេពកោសល្យដូចជារូបលោក។ អស់រយៈពេលកន្លះសតវត្សរ៍មកហើយលោក kenzo គឺជាបុគ្គលិកដែលលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មម៉ូតដែលតែងតែបង្កប់នូវគំនិតច្នៃប្រឌិតរបស់លោក ទៅកាន់ពិភពលោក។
គួរបញ្ជាក់ផងដែរថា លោកបានចូលនិវត្តន៍ពីវិស័យម៉ូតកាលពីឆ្នាំ ១៩៩៩ គឺ ៦ឆ្នាំបន្ទាប់ពីលក់យីហោ kenzoទាន់សម័យរបស់លោក ទៅឱ្យក្រុមហ៊ុនបារាំងដែលមានឈ្មោះ LVMH៕
សូមទស្សនារូបខាងក្រោម