កម្សាន្ត៖ មានស្រ្តីភាគច្រើន តែងមានទុក្ខកង្វល់ ជួបប្រទះនឹងបញ្ហា សម្រស់ប្រែទៅជាខ្មៅស្រអាប់ រូបរាងធាត់ ឡើងគីឡូខ្លាំង បន្ទាប់ពីរៀបការ ព្រមទាំងដំណាក់កាលនៃ ការពរពោះកូនដំបូង និងក្រោយពេលសម្រាលកូនហើយ ដែលជាហេតុពិបាក ក្នុងការសម្រក យកនៅរូបរាងដើមវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត មាននៅមនុស្សស្រីមួយចំនួនធំ ក៏តែងមាននៅ ការយល់ខុសថា បន្ទាប់ពីរៀបការ និងមានកូនហើយ ក៏លែងសូវខ្វាយខ្វល់ពី ការស្រលាញ់និងថែខ្លួន ដូចកាលពីនៅក្រមុំទៀត ដែលជាហេតុធ្វើឲ្យមាន ការវិវត្តន៍ខ្លួនប្រែទៅជា បាក់សម្រស់ និង រូបរាងប្រែទៅជា ធាត់ខ្លាំងតែម្តង។
តែដោយឡែកបើយើង ក្រឡេកមកមើល ពីសម្រស់របស់ តារាស្រីទាំងប៉ុន្មានរូបនេះវិញ ឃើញថាបើទោះបីជាមានកូន១ ទៅហើយយ៉ាងណាក្តី តែពួកគេនៅតែអាចថែសម្រស់និង រូបរាងឲ្យនៅតែស្រស់ស្អាត និងនៅតែលេចធ្លោខ្លាំង ដូចកាលពីក្រមុំដដែរ។ ជាហេតុធ្វើឲ្យ តារាស្រីទាំងប៉ុន្មានដួងនេះ នៅតែអាចរក្សាបាន នៅកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈដដែរ ដោយមិនមានធ្លាក់ នៅប្រជាប្រិយភាពនោះទេ បន្ទាប់ពីសម្រាលបុត្រហើយ។ ដូច្នេះសម្រាប់ស្រីៗ មិនគួរបណ្តោយខ្លួនចោលនោះ ទេបើទោះបីជាមានគ្រួសារ និងកូនទៅហើយយ៉ាងណាក្តី៕
តោះទៅមើលពីរូបសម្រស់អ្នកម្តាយកូន១ក្នុងវិស័យសិល្បៈខ្មែរទាំងអស់គ្នា៖
១. សុខ សោម៉ាវត្តី
២. ភិន សុដាលីស
៣. ប៊ីរីយ៉ា
៤. ឳក សុគន្ធកញ្ញា
៥. សិទ្ធី នីកា
៦. ផាន់ ផាត់ណា
៧. ឌុច លីដា
៨. ពេជ្រ សូលីកា
៩. គង់ ចាន់ស្រីមុំ
១០. ថៃ នារីសុជាតា