កូរ៉េខាងត្បូង ៖ ក្រោយពីទុកឲ្យអ្នកគាំទ្រមានការទន្ទឹងរង់ចាំជាយូរ បន្ទាប់ពីបទ Ice Cream រំលងផុតទៅកាលពីប៉ុន្មានខែមុន ពេលនេះ ក្រុមចម្រៀងស្រីដ៏មានឥទ្ធិពល BLACKPINK បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ ដែលមានចំណងជើងថា LOVESICK GIRLS ដែលទើបតែបានចេញផ្សាយជាផ្លូវការណ៍មុននេះបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះផងដែរ នៅក្នុងបទចម្រៀងថ្មីមួយបទនេះ ពិតជាប្លែកភ្នែក ប្លែកអារម្មណ៍ជាងរាល់ដងបន្តិច ដោយលើកនេះ សមាជិកទាំង ៤នាក់ ក្រៅពីមានទេពកោសល្យខាងរាំ និងច្រៀងបានយ៉ាងល្អហើយ លើសពីនោះ ពួកគេថែមទាំងមានភាពលេចធ្លោរ ទៅលើការសម្ដែងក្នុងឈុតឆាកនានា មើលទៅដាក់មនោសញ្ចេតនាឈឺចាប់ទៅតាមអត្ថន័យបទចម្រៀង បានយ៉ាងសាកសមខ្លាំងមែនទែន។
យ៉ាងណាមិញ ការត្រឡប់ជាថ្មីជាមួយបទថ្មីលើកនេះ សម្រាប់ BLINK ទាំងអស់ ពិតជាមិនខកបំណងនោះទេ ព្រោះថាគ្រប់ឈុត គ្រប់ឆាក និងអត្ថន័យនៃបទចម្រៀង ពិតជាមានភាពទាក់ទាញចិត្តអ្នកគាំទ្រខ្លាំងមិនចាញ់បទចម្រៀងមុនៗឡើយ៕
ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូចម្រៀងខាងក្រោម៖