ភ្នំពេញ៖ បើគិតមកទល់ពេលនេះ មិត្តភាពរវាងព្រះកាយច័ន្ទ និងពេជ្រ ចរិយា បានស្គាល់គ្នា រាប់ឆ្នាំណាស់មកហើយ មិនក្រោម១០ឆ្នាំនោះទេ ដែលធ្វើឲ្យពួកគេ ប្រៀបដូចជា បងប្អូននឹងគ្នា យ៉ាងដូច្នោះដែរ លែងហៅថា ជាមិត្តនឹងគ្នាទៀតហើយ បើស្អិតរមួតនឹងគ្នាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើប្រាប់គ្រប់គ្នាថា អ្នកទាំងពីរ ជាបងប្អូនភ្លោះនឹងគ្នា ក៏គ្រប់គ្នាជឿដែរត្រូវអត់? ព្រោះថា មុខមាត់របស់ពួកគេ ដូចគ្នាខ្លាំងណាស់ ដោយមិនបានវះកាត់កែសម្ផស្ស ឲ្យដូចគ្នានោះទេ គឺសម្រស់របស់ពួកគេ ធម្មជាតិ តាំងពីកំណើតតែម្តង។
អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត ទោះបីជា អាយុរបស់ពួកគេ កាន់តែរំកិលទៅមុខ ក៏សម្រស់ដែលដូចគ្នា របស់អ្នកទាំងពីរ រឹតតែដូចគ្នាកាន់តែខ្លាំងផងដែរ។ រហូតចរិយា ពេជ្រ បានបង្ហោះនូវរូបថត កាលពីមុន និងពេលនេះ ដោយសរសេរថា៖
គួរបញ្ជាក់ផងដែរ ភាគច្រើនមនុស្សដែលរាប់អានគ្នាស្និទ្ធ យូរៗ កាន់តែមានមុខមាត់ដូចគ្នា សឹងតែគ្រប់គ្នាទៅហើយ មិនមែនតែ ព្រះកាយច័ន្ទ និងចរិយាពេជ្រ នោះទេ ជួនកាល អាចមកពី ការតុបតែងខ្លួនដូចគ្នាជាដើម រហូតយូរៗ ក៏ប្រហាក់ប្រហែលដូចជាបងប្អូន៕