ថៃ៖ កាលពីថ្មីៗនេះសារព័ត៌មានកម្សាន្តប្រចាំប្រទេសថៃបានប្រកាសថារឿងភាគ «រយល្បិចមាយាទ» គ្រោងនឹងចាក់បញ្ចាំងចំនួន ៨ ប្រទេសនៅក្នុងទ្វីបអាស៊ីក្នុងខែតុលានេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានបន្ថែមថា ៨ ប្រទេសនោះមានដូចជា ចិន សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និងថៃ។
ដោយឡែកនៅក្នុងរឿងនេះក៏មានការចូលរួមសម្តែងដោយតារាប្រុស្រីល្បីៗដូចជា Pope Thanawat, Bella Ranee, Louis Scott, Bua Nalinthip និង Phet Thakrit។ គួរបញ្ជាក់ផងដែរថាសម្រាប់ Pope Thanawat និង Bella Ranee បានសម្តែងជាមួយគ្នាក្នុងរឿង «បុពេ្វសន្និវាស» កាលពីឆ្នាំ ២០១៨ ហើយនេះគឺជាទី២ សម្រាប់អ្នកទាំងពីរផងដែរ។
តួយ៉ាង នេះគឺជារឿងភាគដំបូងគេបង្អស់ ដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសជាច្រើន ក្នុងពេលតែមួយផងដែរ។ តើអ្នកទាំងអស់គ្នាកំពុងតែរង់ចាំតាមដានទស្សនារឿងភាគថ្មីនេះមែនទេ?
សូមទស្សនារូបភាពខាងក្រោមនេះ៖