គ្រាប់ទី៣ Pogba ស៊ុតហ្វ្រីឃីកអេមណាស់! Man UTD កក់កៅអីទៅវគ្គ៨ក្រុមពាន League Cup ក្រោយលត់ Brighton ៣-០ (មានវីដេអូ)

//s9.kh1.co/fb/fb7a2fa4c3cfa8e61dbb4e30efdb0894c59504e2.jpg
កីទ្បា

 ០១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD កក់កៅអីទៅវគ្គ៨ក្រុមពាន League Cup ក្រោយលត់ Brighton ៣-០

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានកក់កៅអីឡើងទៅវគ្គចុងក្រោយពានរង្វាន់ Carabao Cup ឬ League Cup រដូវកាល២០២០/២១ ក្រោយយកឈ្នះក្រុម Brighton ដោយលទ្ធផល៣ទល់នឹង០ នៅកីឡដ្ឋាន The American Express Community Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ប៉ុណ្ណោះ ដែលជាការតែតរបស់ខ្សែបម្រើ Scott McTominay ក្រោមការបញ្ជូនយ៉ាងល្អពីសំណាក់កីឡាករ Juan Mata នៅនាទីទី៤៤។

  ខ្សែបម្រើ Scott McTominay
  ខ្សែបម្រើ Scott McTominay

ការប្រកួតអូសបន្លាយដល់តង់ទី២ នាទីទី៧៣ Mata ក៏បន្ថែមគ្រាប់ទី២ឲ្យក្រុមបិសាចក្រហម ក្រោយទទួលបានបាល់ពីខ្សែបម្រើចំណូលថ្មី Donny Van de Beek ខណៈរំលងបានត្រឹម៧នាទី ម្ចាស់អាវលេខ៦ Paul Pogba បានបញ្ចេញថ្វីជើងស៊ុតហ្វ្រីឃីក កោងបញ្ចូលទីយ៉ាងអស្ចារ្យធានាជ័យជម្នះសម្រាប់ Man UTD ក្នុងការប្រកួតនេះតែម្ដង។

ក្រុម Man UTD
ក្រុម Man UTD

ជាមួយគ្នានេះ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Jaun Mata ត្រូវបានជ្រើសរើសជាកីឡាកល្អបំផុតប្រចាំការប្រកួត ដោយរូបគេស៊ុតបាន១គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១គ្រាប់ផងដែរ។

កីឡាករ Jaun Mata
កីឡាករ Jaun Mata

គួររម្លឹកដែរថា ក្រុមទាំងពីរខាងលើនេះ ទើបតែប៉ះគ្នាកាលពី៤ថ្ងៃមុន នៅក្របខណ្ឌ​ Premier League ដោយកាលនោះ Man UTD យកឈ្នះ Brighton ដល់ក្នុងដីទាំងត្រដាបត្រដួសដោយលទ្ធផល ៣ទល់នឹង ២៕

បើចង់ឃើញការស៊ុតហ្វ្រីឃីករបស់ Pogba ល្អយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T