អាមេរិក៖ កាលពីម្សិលមិញនេះ មានអ្នកប្រមាញ់មួយក្រុម បានចាប់បានបិសាចក្នុងទឹក គឺសត្វក្រពើមួយក្បាលដែលមានប្រវែងវែងខ្លាំង រហូតជិតដល់៤ម៉ែត្រនិង ទម្ងន់៣៦៣គីឡូក្រាម ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនិង កក្រើកខ្លាំងនៅក្នុងបណ្តាញសង្គមជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងចំណោមបុរសទាំង៤នាក់ ដែលមានឪពុកព្រមទាំងបងប្អូន មានម្នាក់ឈ្មោះ Travis Bearden បានបាននិយាយរៀបរាប់ហេតុការណ៍ ខណៈពេលដែលខ្លួនកំពុងអង្គុយនៅលើទូកនៅឯបឹង Merrisachថា៖
ពួកយើងមិនទាន់ដឹងថាសត្វក្រពើនោះមានទំហំធំនិង ប្រវែងវែងបែបនេះឡើយនៅពេលដែលពួកកំពុងមើលវា ប៉ុន្តែយើងក៏ដឹងថាវាជាក្រពើយក្ស នៅពេលដែលសមាជិកយើងយក របស់ស្រួចដូចជាលំពែងគប់ទៅលើខ្លួនវា
ក្រោយពីបានបានបាញ់ត្រូវចំក្រពើនោះហើយ Travis Bearden និងសមាជិកគ្រួសារផ្សេងទៀត បានលើកវាដាក់នៅលើទូកអស់រយៈពេលប្រហែលជាពីរម៉ោង ទើបទម្លាក់នៅលើគោក ហើយដោះអាវុធចេញពីស្បែកក្រពើនោះវិញទៅ។
គូររម្លឹកដែរថា ក្រពើយក្សមួយក្បាលនេះ គឺជាក្រពើដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងរដ្ឋ Arkansas ប្រទេសអាមេរិក ដែលត្រូវគ្រួសាររបស់ Travis Bearden ប្រមាញ់បានផងដែរ៕
សូមមើលរូបភាពនិង វិដេអូខាងក្រោម៖






