ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនដែលជាអ្នកចូលចិត្តតាមដានទស្សនាកម្មវិធីប្រកួតប្រជែងកំពូលចុងភៅឯក MasterChef Khmer ដែលនាំមកជូនដោយទូរទស្សន៍ CTN ប្រាកដជានៅចាំបានហើយចំពោះម្ចាស់ជ័យលាភីរដូវកាលទី១ លោក យូ ថនដារ៉ា ដែលបច្ចុប្បន្ននេះ លោកកំពុងតែមានអាជីវកម្មពីរក្នុងដៃដ៏ជោគជ័យក្រោយពីបានបញ្ចប់ការប្រកួតប្រជែងកាលពីដើមឆ្នាំ២០១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះអាជីវកម្មទី១ របស់បុរសចុងភៅឯកវ័យ ៣៧ ឆ្នាំរូបនេះ គឺជាភោជនីយដ្ឋាន និងហាងកាហ្វេមួយដែលលោកមានស្រាប់តាំងពីមុនពេលចូលប្រកួតក្នុងកម្មវិធីមកម្ល៉េះ ប៉ុន្តែក្រោយពីទទួលបានជ័យលាភី ជាមួយនឹងទឹកប្រាក់រង្វាន់ដ៏ច្រើនរួចមក លោកក៏បានពង្រីកទីតាំងភោជនីយដ្ឋានរបស់លោកឱ្យកាន់តែធំទូលាយ និងមានការរៀបចំដេគ័រកាន់តែស្រស់ស្អាតជាងមុនទៀតផង។ មួយវិញទៀត កាលពីពេលថ្មីៗនេះ លោក យូ ថនដារ៉ា ក៏បានបន្ថែមនូវមុខអាជីវកម្មថ្មីមួយបន្ថែមទៀត ដោយការផលិតទឹកម្ទេសពិសេសហើយដាក់ Logo ដែលមានរូបថតរបស់លោកផ្ទាល់ជាប់នឹងសំបកដបផងដែរ។
ទាំងនេះហើយគឺជាភាពជោគជ័យមួយដែលលោកទទួលបានពីការតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងសមរភូមិផ្ទះបាយ MasterChef Khmer រដូវកាលទី១ ដែលពោរពេញទៅដោយបេក្ខជនមានសមត្ថភាពជាច្រើនរូប ប៉ុន្តែនៅទីបំផុត ស្នាដៃដែលមានការទទួលស្គាល់ពីគណៈកម្មការជាងគេរហូតឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ គឺមានតែ លោក យូ ថនដារ៉ា ម្នាក់គត់ដែលបានក្លាយជាម្ចាស់ជាលាភីជាមួយនឹងចំនួនទឹកប្រាក់រង្វាន់រហូតដល់ ៥ម៉ឺនដុល្លារ៕
សូមទស្សនារូបភាពខាងក្រោម៖