ថៃ៖ តារាសម្ដែង និងតារាបង្ហាញម៉ូត Sririta Jensen បច្ចុប្បន្ន តារាស្រីរូបនេះ បានសម្រេចចិត្តរៀបការ ដើម្បីកសាងជិវិតគ្រួសារ ដោយមិនគិតខ្លាចបាត់បង់ប្រជាប្រិយភាពនោះទេ។ ក្រោយរៀបការរួចមក តារារូបនេះ ក៏បានបប្រកាសថាខ្លួនកំពុងពរពោះកូនក្នុងផ្ទៃផងដែរ ដោយពេលនេះ នាងមានទម្ងន់ជិត ១៤សប្ដាហ៍ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយបានដឹងថាខ្លួនពរពោះ តារាសម្ដែងស្រីរូបនេះ និងស្វាមីបានបង្ហាញនៅក្ដីរំភើបយ៉ាងសប្បាយរីការយខ្លាំងតែម្ដង ជាពិសេស បន្ទាប់ពីមានទម្ងន់ តារារូបនេះ ក៏មិនទាន់ផ្អាកពីការងារសិល្បៈ ដើម្បីសម្រាកមើលថែទាំសុខភាពនោះទេ តែនាងបែរជាបន្តធ្វើការងារសិល្បៈ និងមានភាពមមាញឹកថែមទៀតផង។ ក្នុងនោះដែរ បើងាកទៅមើលសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះវិញ នៅតែស្រស់ស្អាត លេចធ្លោដដែល មិនបាក់សម្រស់សូម្បីតែបន្តិច។
ជាការពិត ថ្មីៗនេះ Sririta Jensen បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងសរសើរនាងជាខ្លាំងខណៈពេលពរពោះជិត ១៤សប្ដាហ៍ទៅហើយ តែតារាសម្ដែងស្រីរូបនេះ នៅតែបន្តធ្វើការងារសិល្បៈតាមរយៈការដើរបង្ហាញម៉ូតក្នុងកម្មវិធីមួយយ៉ាងធម្មតា ព្រមទាំងដើរបង្វិលខ្លួន ក្នុងឈុតកូនមុំបានយ៉ាងល្អ មិនចាញ់កាលពេលមុនៗឡើយ។ មិនតែប៉ុណ្ណោះ ក្នុងវីដេអូនោះ នាងដើរយ៉ាងជឿជាក់តែម្ដង ហើយពេលនោះដែរ ហ្វេនតារារូបនេះ បានសរសើរនាងគ្រប់ៗគ្នា ស្របពេលឃើញវីដេអូថ្មីនេះរួច៕
សូមទស្សនារូបភាពខាងក្រោម៖