ហុងកុង៖ កាលពីថ្មីៗនេះ តាមរយៈទំព័រសារព័ត៌មាន HK01 បានរាយការណ៍ឲ្យដឹងថា តារាប្រុស លោក Raymond Lam បានចែករំលែកដំណឹងដ៏ល្អជូនទៅដល់មហាជនជាច្រើន ឲ្យបានជ្រាបថា រូបលោក និងភរិយាបានក្លាយទៅជាឪពុកម្តាយគេហើយ ក្នុងពេលដែលភរិយារបស់លោក បានសម្រាលកូនយ៉ាងជោគជ័យ ជាមួយនឹងការបង្ហោះរូបថតគ្រួសារមួយ ដែលមានដៃ ៣ ចូលគ្នា ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញពីការស្វាគមន៍កូនសំណព្វចិត្តរបស់ខ្លួន ដោយបាននិយាយថា៖ ជាលើកដំបូង ដែលខ្ញុំបានឱបទារកនៅក្នុងដៃរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា កក់ក្តៅ និងការដង្ហើមរបស់កូនម្នាក់នេះ។ វាគឺជា អារម្មណ៍ប្លែកមួយ ក្នុងពេលដែលសាច់ឈាម នៅក្នុងដៃរបស់ខ្ញុំ ។
លើសពីនេះទៅទៀត Raymond Lam ថែមទាំងបានបង្ហោះរូបភាពកំប្លែង ៗ ជាច្រើន ដែលបានថតជាមួយភរិយា ក្នុងអំឡុងពេលមានផ្ទៃពោះ ដែលអ្នកទាំងពីរ បានប្តូរទៅជាតួអង្គ ស្វាស៊ុនអ៊ូខុង និង ជ្រូកប៉ាចេ ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖