តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមគេហទំព័រ ETtoday បានរាយការណ៍ដឹងថា តារាសម្តែងនិងជាតារាចម្រៀងតៃវ៉ាន់ នាង Ella Chen បានធ្វើសន្និសិទសារព័ត៌មាន ដើម្បីបង្ហាញពីកម្មវិធីតន្ត្រីថ្មីរបស់នាង ប៉ុន្តែខណៈពេល កំពុងតែមានការសន្ទនាគ្នា នៅក្នុងសន្និសីទកាសែត តារាស្រីរូបនេះ ស្រាប់តែបង្ហើបពីព័ត៌មានដ៏ភ្ញាក់ផ្អើលមួយថា នាងមានជំងឺ ដុំសាច់ដុះលើខ្នងរបស់នាង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយយោងតាមសារព័ត៌មានបានបង្ហាញទៀតថា ដំបូងឡើយ តារាស្រី Ella Chen មានអារម្មណ៍ឈឺចាប់នៅត្រង់ក និងខ្នង ដោយនាងគ្រាន់តែស្មានថា វាជាការរងរបួសក្នុងការហ្វឹកហាត់ ប៉ុន្តែ បន្ទាប់ពីបានទៅពិនិត្យ ខាងគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា នាងមានដុំសាច់ធំមួយ ដែលមានទំហំ ៤ សង់ទីម៉ែត្រ។
តែទោះជាយ៉ាងណា តារាស្រីរូបនេះ បែរជានិយាយថា៖
ម៉្យាងវិញទៀត ក្នុងនោះដែរ ត្រូវបានគេដឹងទៀតថា ស្វាមីរបស់តារាចម្រៀងស្រីរូបនេះ ចង់ឲ្យនាងឈប់សម្រាក មុនពេលកំណត់ ព្រោះខ្លាចភរិយារបស់ខ្លួន ជួបភាពលំបាក ដោយស្វាមីរបស់នាង ពិតជាយកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំង ព្រមទាំងសុំឲ្យនាង ធ្វើការវះកាត់បន្ទាប់ពីបញ្ចប់ការសម្តែង ផងដែរ។ យ៉ាងណាមិញ ក៏មានហ្វេនៗជាច្រើន បានផ្ញើក្ដីព្រួយបារម្ភ និងជូនពរឲ្យនាងឆាប់ជាសះស្បើយ បន្ទាប់ពីធ្វើការវះកាត់ នាពេលខាងមុខនេះ ៕
សូមទស្សនារូបភាពខាងក្រោម៖