បរទេស៖ បន្ទាប់ពីចំណាយពេលចំនួន៦រដូវកាលជាមួយក្លិប Barcelona កីឡាករខ្សែប្រយុទ្ធ Luis Suarez នឹងត្រូវចាកចេញទៅលេងឲ្យក្លិប Atletico Madrid ចាប់ពីរដូវកាលថ្មីនេះទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកថ្មីៗនេះមានរបាយការណ៍មួយ ក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា នៅក្នុងកំឡុងពេលផ្លាស់ចេញពី Liverpool មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៤ នោះ ក្លិបហង្សក្រហមបានកំណត់រឿងមួយមិនឲ្យ Barcelona ធ្វើជាដាច់ខាត ពោលគឺ Barca មិនអាចផ្ទេរ Suarez ឲ្យទៅក្លិបគូប្រជែង សុីសាច់ហុតឈាមរបស់ Liverpool នោះទេគឺក្លិប Manchester United ៕
ប្រភព៖ sportsmole