អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកអ្នកចាំទីក្រុម Rennes កីឡាករ Edouard Mendy ជាផ្លូវការ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជម្រើសជាតិសេណេកាល់ វ័យ២៨ឆ្នាំ បង្ហាញខ្លួនឲ្យក្លិប Rennes បាន២៥ប្រកួត បន្ទាប់ពីផ្លាស់ពីក្លិប Reims មក ក្នុងឆ្នាំ២០១៩។
Mendy បានធ្វើតេស្តសុខភាពឲ្យ Chelsea ជោគជ័យ កាលពីថ្ងៃអង្គារ ដោយអ្នកចាត់ការទូទៅលោក Frank Lampard ចង់បានរូបគេមកបន្ថែមការប្រកួតប្រជែងជាមួយនឹងអ្នកចាំទីតម្លៃថ្លៃប្រចាំប្រវត្តិសាស្ត្រក្លិប កីឡាករ Kepa Arrizabalaga។
យ៉ាងណាមិញ ក្រោយបានផ្លាស់មកកាន់ទឹកដី Stamford Bridge កីឡាករ Mendy បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖
ជាមួយគ្នានេះ ក្រោយការមកដល់របស់ Mendy បានធ្វើឲ្យអនាគតរបស់ Kepa ចាប់ផ្ដើមមានភាពស្រពេចស្រពិល ជាក់ស្ដែងបន្ទាប់ពីបង្កកំហុសនៅក្នុងការប្រកួតដែល Chelsea ចាញ់ Liverpool ២-០ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អ្នកចាំទីសញ្ជាតិអេស្ប៉ាញ មិនត្រូវបានលោក Lampard ដាក់ឲ្យចូលលេងក្នុងការប្រកួតពានរង្វាន់ League Cup ជុំទី៣ ដែលយកឈ្នះ Barnsley ៦-០ កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះនោះទេ ដោយអ្នកចាំទីដៃទី២ កីឡាករ Willy Caballero ជាអ្នកចូលលេងក្នុងជម្រើសដំបូងវិញ។
គួររម្លឹកដែរថា គិតត្រឹមទីផ្សារដោះដូររដូវក្ដៅនេះ ក្រៅពី Mendy ក្លិប Chelsea យកបានកីឡាករថ្មីៗ៧នាក់រួចមកហើយមករួមក្រុម រួមមាន ខ្សែប្រយុទ្ធ Timo Werner ខ្សែបម្រើ Kai Havertz, Hakim Ziyech ខ្សែការពារ Xavier Mbuyamba, Malang Sarr, Ben Chilwell និង Thiago Silva៕
ប្រភព៖ bbc