ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពីតារាទឹកភ្នែក កញ្ញា នី មុនីនាថ ដែលជាតារាមានកេរ្តិ៍ឈ្មោះល្បីល្បាញ រន្ទឺ នៅក្នុងរង្វង់សិល្បៈ ខណៈតារាជាច្រើន ជំនាន់ក្រោយ ចូលសិល្បៈ ក៏មិនអាចផ្តួល តំណែងឯករបស់នាងបាននោះដែរ គឺរូបនាង ស្ថិតជាតារាកំពូលខាងទឹកភ្នែកដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាតារាស្រីរូបនេះ ទទួលបានការគាំទ្រ និង មានកេរ្តិ៍ឈ្មោះ នៅក្នុងសិល្បៈក៏ដោយ ក៏រូបនាង នៅតែមានចិត្តមន្ទិល មិនសូវសប្បាយចិត្តប៉ុន្មានទេ នៅក្នុងឆាកជីវិតនាង ដូចគេតែងនិយាយថា ទោះមនុស្សយើង ទទួលបាននូវអ្វីគ្រប់យ៉ាង ក៏មិនប្រាកដសប្បាយចិត្ត ឬគិតថា ខ្លួនពេញចិត្ត នូវអ្វីដែលខ្លួន កំពុងតែមានដូចគ្នា។
តួយ៉ាងដូចជា កញ្ញា នី មុនីនាថ ក៏មានការសោកស្តាយរឿងមួយ នៅក្នុងមួយឆាកជីវិតរបស់នាង គឺរឿងជីវិតគូដណ្តឹងរបស់នាង ដែលបានចែកផ្លូវ និងប្រេះស្រាំជាមួយគ្នា អស់រយៈពេលយូរឆ្នាំណាស់មកហើយ តែរូបនាង ក៏មិនទាន់ធ្វើចិត្តបាននៅឡើយទេ។
ក្នុងនោះ រូបនាងក៏បាននិយាយប្រាប់ ពិធីករក្នុងកម្មវិធីថា កេរ្តិ៍ឈ្មោះរបស់នាង ដែលខំសាងតាំងពីយូរ បែរជាប៉ះពាល់ក្នុងរឿងនោះដូចគ្នា ហើយរឿងជីវិតគូមួយនេះ ក៏ជារឿងមួយ ដែលធ្វើឲ្យនាង សោកស្តាយ និងឈឺចាប់ដូចគ្នា ដោយសារតែនាងគិតថា នាងនឹងអាចមានជីវិតគូមួយដូចគេឯង បែរជា ចុងក្រោយជួបរឿងបែបនេះទៅវិញ៕
ចង់ដឹងថា នាងនិយាយបែបណាទៀត តោះស្តាប់ទាំងអស់គ្នា៖
វីដេអូពី៖ កម្មវិធី3Fun