កូរ៉េខាងត្បូង៖ តាមការប្រាប់របស់ YG Entertainment បានឱ្យដឹងថាបទចម្រៀង “How You Like That” របស់ BLACKPINK នឹងត្រូវយកមកប្រើនៅក្នុងបន្ទប់រួមធំរបស់ហ្គេម PUBG Mobile ។ ចាប់ពីថ្ងៃទី ២ ខែ តុលា ទៅ បទចម្រៀងនៅផ្ទៃខាងក្រោយនៃហ្គេមនេះនឹងប្តូរមកជាបទថ្មីរបស់ BLACKPINK ដែលនឹងចេញជាផ្លូវការនៅថ្ងៃនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះជាលើកទី១ ដែល PUBG Mobile បានប្រើបទចម្រៀងរបស់ K-pop ហើយបន្ទប់រួមធំដែល ជាកន្លែងដែលមានអ្នកលេងហ្គេមទូទាំងពិភពលោកត្រូវឆ្លងកាត់នោះ គឺសុទ្ធតែនឹងអាចបានឮបទចម្រៀងរបស់ BLACKPINKគ្រប់គ្នា លើសពីនោះទៀតនៅមានកម្មវិធីពិសេសៗជាច្រើនទៀត ដែលកំពុងរង់ចាំអ្នកគាំទ្រ និងអ្នក លេងហ្គេមទាំងអស់ទៀតផង។ ចាប់ពីថ្ងៃទី២៤ ខែ កញ្ញា ម៉ោង ៣ រសៀល (ម៉ោងនៅប្រទេសកូរ៉េ) រហូតដល់ថ្ងៃទី ៨ ខែ តុលា អ្នកលេងហ្គេមទាំងអស់ អាចមើលវីដេអូពិសេសមួយរបស់ BLACKPINK ដែលបានធ្វើឡើងដើម្បីអបអរការ សហការមួយនេះ។ អ្នកលេងទាំងអស់ថែមទាំងអាចធ្វើការផ្លាស់ប្តូរខ្លួនឯងទៅកាន់ តំបន់ផ្ទាល់ខ្លួនសម្រាប់សមាជិក BLACKPINK និងផ្ញើជាកាដូទៅកាន់សមាជិកទាំងអស់បានទៀតផង។
យ៉ាងណាមិញ រង្វាន់សម្រាប់អ្នកលេងហ្គេម គឺមាន៦ថ្នាក់ ហើយរង្វាន់នោះក៏មានដំបងភ្លើងរបស់ BLACKPINK សម្ភារៈហ្គេម និង ច្រើនទៀត។ YG Entertainment និង PUBG Corporation បានបញ្ជាក់ថា «ព្រមមកជាមួយ នឹងការបញ្ចេញអាល់ប៊ុមថ្មីរបស់ BLACKPINK កម្មវិធី និងសកម្មភាពនៃការសហការជាច្រើនទៀតនឹងត្រូវបានបើកបង្ហាញ»។
BLACKPINK នឹងបញ្ចេញអាល់ប៊ុមថ្មី “THE ALBUM” នៅថ្ងៃទី ២ ខែ តុលា ហើយយើងក៏ជឿថាលើកនេះអ្នក លេងហ្គេម PUBG ដឹងតែពេញចិត្តស្តូកតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ ១