ថាម៉េច! Floyd កំពុងពិភាក្សា រឿងប្រកួតជាមួយនឹងតារា YouTube ដ៏ល្បីម្នាក់នេះ

//s9.kh1.co/bb/bb8711346723f714afb75e97465e6919ce6002b0.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Floyd កំពុងធ្វើពិភាក្សា រឿងប្រកួតជាមួយនឹងតារា YouTube ដ៏ល្បីម្នាក់នេះ

អាមេរិក៖ បើយោងតាមការបញ្ជាក់របស់លោក Viddal Riley បានឲ្យដឹងថា ស្ដេច​ប្រដាល់សញ្ជាតិអាមេរិក កីឡាករ Floyd Mayweather កំពុងធ្វើការពិភាក្សារឿងប្រកួតជាមួយនឹង តារា YouTube ដ៏ល្បីគឺលោក Logan Paul

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Floyd និង Logan
Floyd និង Logan

លោក Riley គឺជាអ្នកប្រដាល់សញ្ជាតិអង់គ្លេសតែម្នាក់គត់ ដែលចុះកុងត្រាជាមួយក្រុម Mayweather Promotions ដែលបង្វឹកផ្ទាល់ដោយពូរបស់ Floyd លោក Jeff Mayweather ។ មិនត្រឹមតែប៉ុណ្ណោះ លោក Riley ក៏ដើរតួជាគ្រូបង្វឹករបស់ KSI ដែលផ្ដួល Logan Paul កាលពីឆ្នាំមុនផងដែរ។

ប្រកួតរវាង KSI នឹង Logan
ប្រកួតរវាង KSI នឹង Logan

យ៉ាងណាមិញ កាលពីពេលថ្មីៗ ហាក់មានការភ្ញាក់ផ្អើលខ្លាំង នៅប្រទេសអាមេរិក បន្ទាប់ពីលោក Riley ដែលជាសមាជិកក្នុងក្រុមរបស់ Floyd បង្ហើបថា អ្នកប្រដាល់វ័យ៤៣ឆ្នាំ កំពុងចរចារឿងប្រកួតជាមួយ Logan ។ លោក Riley បានលើកឡើងយ៉ាងដូច្នេះថា៖

Logan Paul vs Floyd Mayweather? ពួកគេទាំងពីរកំពុងធ្វើការចរចាគ្នា ប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយទេ។

  លោក Viddal Riley
  លោកViddal Riley ជាមួយនឹង​ Floyd  
  លោកViddal Riley ជាមួយនឹង​ Floyd  

គួររម្លឹកដែរថា Floyd បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ ក្រោយបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងអាជីពខ្លួន ប្រកួត៥០លើកមិនដែលចាញ់។ ជាមួយគ្នានេះ កាលពីឆ្នាំ២០១៨ Floyd ក៏បានត្រឡប់មកសង្វៀនវិញម្ដងដែរ ដោយចំណាយពេលត្រឹម២នាទីប៉ុណ្ណោះ ផ្ដួលកីឡាករជប៉ុន Tenshin Nasukawa ក្នុងការប្រកួតលក្ខណៈមិត្តភាព នៅទីក្រុងតូក្យូរកបានលុយ៩លានដុល្លារ៕

Floyd ផ្ដួល 

កីឡាករជប៉ុន Tenshin Nasukawa
Floyd ផ្ដួល  កីឡាករជប៉ុន Tenshin Nasukawa
Floyd ផ្ដួល  កីឡាករជប៉ុន Tenshin Nasukawa
Floyd ផ្ដួល កីឡាករជប៉ុន Tenshin Nasukawa

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T