សុខភាព៖ អ្នករាល់គ្នា ណែនាំឲ្យទទួលទានបន្លែ ឲ្យបានច្រើន សម្រាប់អាហារប្រចាំថ្ងៃ ដើម្បីចៀសវាង ការបង្កើនជាតិស្ករ ឥតប្រយោជន៍ នៅក្នុងរាងកាយ កាន់តែច្រើនឡើងៗ រួមទាំងកាត់បន្ថយ នូវអាហារមួយចំនួន ដែលនាំឲ្យប៉ះពាល់ សុខភាពច្រើនជាង បំប៉នសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ ក្នុងនោះក៏តែងមាន ការយល់ច្រឡំខ្លះ អាហារផ្លែឈើមួយចំនួន ថ្វីត្បិតតែវាល្អ សម្រាប់សុខភាព តែវាក៏អាចមានជា ហានិភ័យខ្ពស់ ដល់សុខភាពយើង ប្រសិនបើយើងទទួលទានវា នៅពេលព្រឹក ជាមួយក្រពះទទេរ។ ព្រោះបែបនេះវាមិនត្រឹមតែ មិនអាចជួយដល់សុខភាព របស់អ្នកនោះទេ តែវាក៏បែរជាទៅបំផ្លាញសុខភាព របស់អ្នកទៅវិញ។ អាហារផ្លែឈើល្អ តែក៏ត្រូវតែដឹង ពីពេលវេលាត្រឹមត្រូវ ក្នុងការទទួលទានវា ទើបអាចទាញប្រយោជន៍ ពីវាបានច្រើន។
ជាក់ស្តែង ប្រៀបដូចជាបន្លែផ្លែឈើ ទាំងប៉ុន្មានមុខនេះ សុទ្ធសឹងតែជា អាហារដែលមនុស្សជាច្រើន ដឹងថាល្អសម្រាប់សុខភាព ប៉ុន្តែវាមិនត្រូវបានគេណែនាំ ឲ្យយកមកទទួលទាន ជំនួសអាហារពេលព្រឹក ជាមួយពោះទទេរនោះទេ។ តែវានឹងល្អខ្លាំង ប្រសិនបើអ្នកទទួលទានវា នៅពេលយប់វិញ។
១. ផ្លែចេក

មនុស្សជាច្រើន ជាញឹកញាប់តែងតែ បានលឺថា ការដែលទទួលទានចេក ចំនួនមួយទៅពីរផ្លែ នៅពេលព្រឹក ជំនួសឲ្យអាហារផ្សេងៗ គឺល្អសម្រាប់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ ការញុំាចេកនៅពេលដែល ក្រពះអ្នកទទេរគឺ មិនមែនជាគំនិតល្អនោះទេ។ ផ្លែចេកគឺសម្បូរទៅដោយ ប៉ូតាស្យូម ប៉ាយប័រ ម៉ាញេស្យូម ក៏ប៉ុន្តែវាក៏មានផ្ទុក នៅអាស៊ីត និងមានផ្ទុកទៅដោយ ជាតិស្ករខ្ពស់ផងដែរ។ ការដែលទទួលទានអាហារ ដែលមានជាតិអាស៊ីត នៅពេលក្រពះទទេរ អាចបណ្តាលឲ្យមាន បញ្ហាពោះវៀន។ បន្ថែមពីនេះទៀត ការដែលទទួលទាន បរិមាណស្ករច្រើនខ្លាំងនៅពេលព្រឹក អាចធ្វើឲ្យអ្នកមានអារម្មណ៍ ងងុយដេក និងមានអារម្មណ៍ ឃ្លានបន្ទាប់ពី ២ទៅ៣ម៉ោងបន្ទាប់។ តែប្រសិន បើអ្នកនៅតែចង់ទទួលទានចេក ជាអាហារពេលព្រឹកអ្នកអាចទទួលទានវា លាយជាមួយអាហារដទៃទៀត ធ្វើបែបនេះ បញ្ហាខាងលើ នឹងត្រូវបានដោះស្រាយបាន។
អ្នកជំនាញជាច្រើន បានណែនាំឲ្យទទួលទានចេក នៅពេលយប់ ព្រោះវាអាចជួយបង្កើនចំណង់អាហារ ក៏ដូចជាជួយដល់ ការរំលាយអាហារ និងចៀសវាង ការហើមពោះ បន្ទាប់ពីអាហារ ពេលល្ងាចផងដែរ។ បន្ថែមពីនេះ វាក៏អាចជួយឲ្យ អ្នកឆាប់គេងបានលក់ ហើយស្រួល មានប្រយោជន៍ខ្លាំង សម្រាប់អ្នកដែលកំពុងតែ មានបញ្ហាគេមិនលក់។
២. ប៉េងបោះ

ប៉េងបោះ សម្បូរទៅដោយវីតាមីន មានកម្រិតកាឡូរី និងសារធាតុចិញ្ចឹមទាប ប៉ុន្តែបន្លែមួយប្រភេទនេះ ក៏អ្នកមិនគួរបរិភោគ នៅពេលដែល ក្រពះទទេរដូចគ្នាដែរ។ ដោយសារតែ សារជាតិជ័រPectin និងPhenolic ដែលមានច្រើន នៅក្នុងប៉េងបោះ វាអាចធ្វើឲ្យមានប្រតិកម្ម ជាមួយនឹងអាស៊ីតក្រពះ ប៉ពាល់យ៉ាងខ្លាំង ដល់ក្រពះអាចបណ្តាលឲ្យ កើតជាជំងឺឈឺក្រពះ។ ជួនកាល អាចបណ្តាលឲ្យមាន ជាអាការៈក្អួតថែមទៀតផង។ ដូច្នេះមិនគួរបរិភោគ ប៉េងប៉ោះពេលព្រឹក នៅលើពោះទទេ ជាពិសេសសម្រាប់ ការសម្រកខ្លាញ់ ជាមួយប៉េងប៉ោះ វាចាំបាច់ត្រូវពិចារណា ដោយប្រុងប្រយ័ត្ននៅពេលប្រើ។
ទោះជាយ៉ាងណាក៏ដោយ ការទទួលទានប៉េងប៉ោះ នៅពេលយប់នឹងជួយឱ្យ អ្នកស្រកទំងន់យ៉ាងឆាប់រហ័ស ដោយមិនប៉ះពាល់ ដល់សុខភាព ជួយឱ្យស្បែករបស់ អ្នករលោងនិង ពណ៌ផ្កាឈូកមិនរដិបរដុប មានស្នាមជ្រីវជ្រួញ ។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា រាល់លីលីនថេន ១៥មីលីក្រាម ពីក្នុងប៉េងប៉ោះ ដែលត្រូវបានទទួលទាន រាល់ថ្ងៃនឹងជួយ សម្រកទំងន់ សូម្បីតែពេល អ្នកកំពុងគេងក៏ដោយ។
៣. សារី

ផ្លែសារីជាទូទៅ ត្រូវបានគេដឹងថា ជាប្រភេទអាហារសម្រន់ ដែលជួយដល់សុខភាពជួយបំពេញ នៅវីតាមីន ប៉ូតាស្យូម និងមានកាឡីរីទាប តែអ្នកគួរតែចៀសវាង ទទួលទានវា ជាអាហារពេលព្រឹក។ ផ្លែសារីមានផ្ទុក នៅជាតិសរសៃដែលអាច ទៅបំផ្លាញក្រពះ នៅពេលដែលអ្នកទទួលទានវា នៅពេលដែលក្រពះទទេរ។ ក៏ប៉ុន្តែវានឹងល្អ ប្រសិនបើអ្នកទទួលទាន នៅពេលយប់ព្រោះវាជួយដល់ ការបញ្ចុះទម្ងន់ផងដែរ។
៤. ត្រសក់

ទទួលត្រសក់ នៅពេលដែលក្រពះទទេរ អាច បណ្តាលឱ្យ ឈឺក្រពះក្រហាយទ្រូង ហើមពោះ និងបង្កើតអារម្មណ៍ឆាប់ខឹង។ ជាពិសេសសម្រាប់អ្នក ដែលមានជំងឺក្រពះ មិនគួរបរិភោគត្រសក់ ក្នុងពេលដែលកំពុងតែ ឈឺនោះទេ ព្រោះវាអាចបង្កឲ្យ កាន់តែឈឺចាប់ធ្ងន់ធ្ងរ។
ប៉ុន្តែអ្នកអាចញ៉ាំផ្លែត្រសក់ នៅអាហារពេលល្ងាច ព្រោះវាអាចជួយដល់ ការសម្រកទម្ងន់។ ដោយសារតែ ត្រសក់ក៏សំបូរទៅដោយ propanol diacid ដែលជាសារធាតុ ជួយការពារ ការបំប្លែងជាតិស្ករ ទៅជាខ្លាញ់ ជួយទ្រទ្រង់ ការសម្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ គ្រឿងផ្សំសំខាន់នៃ ត្រសក់គឺទឹក ដូច្នេះវាមិនមានកាឡូរីច្រើនទេ ប៉ុន្តែមានផ្ទុកនូវ សារធាតុចិញ្ចឹមសំខាន់ៗ ដូចជាការ៉ាទីនវីតាមីនB ស្ករ ប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ និងជាតិដែក។
ក្រៅពីនេះ ការបរិភោគត្រសក់ក៏ល្អ សម្រាប់ស្បែកដែរ ព្រោះអង់ស៊ីម ដែលមាននៅក្នុងវា មានឥទ្ធិពលជម្រុញ មេតាប៉ូលីសជួយជាតិខ្លាញ់ ឱ្យរីកធំដល់សរសៃcapillaries នៃស្បែកជំរុញចរាចរឈាម។ លើសពីនេះ ផ្លែត្រសក់ក៏មានប្រសិទ្ធភាព លើកកម្ពស់ចលនាពោះវៀន ជួយឱ្យរាងកាយ លុបបំបាត់ជាតិពុលផងដែរ៕
ប្រភព៖ eva.vn, brightside