បរទេស៖ ជាយូរលង់ណាស់មកហើយដែល តារាកំប្លែង Rowan Atkinson ទស្សនិកជនភាគច្រើនបានស្គាល់ឈ្មោះថា Mr Bean បានបង្ហាញខ្លួនតាមរយៈភាពយន្តបែបកំប្លែងជាច្រើន ដែលលោកបានសម្តែង ដែលធ្វើឲ្យទស្សិកជនមិនតិចនាក់ទេ បានសើចសប្បាយ ជាមួយនឹងកាយវិការចម្លែកនិង កំប្លែងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាជើងចាស់ដែលជាអនុបណ្ឌិតជំនាញផ្នែកអគ្គិសនីរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងជាតួអង្គ Mr Bean នៅក្នុងឆ្នាំ១៩៩០និង បានថតជាវគ្គបន្តបន្ទាប់រហូតដល់រឿងនេះត្រូវបាន បញ្ចប់នៅក្នុង១៩៩៥ ដោយបន្តសម្តែង នៅក្នុងខ្សែភាពយន្ត Johnny English មាន៣វគ្គ នៅក្នុងឆ្នាំ ២០០៣ ២០១១និង ឆ្នាំ២០១៨ ។
ដោយឡែក នៅក្នុងបណ្តាញសង្គមសព្វថ្ងៃ តួអង្គ Mr Bean រូបនេះកំពុងតែផ្ទុះយ៉ាងខ្លាំងទៅនឹងប្រធានបទតារាប្រុសម្នាក់នេះ នឹងក្លាយជាតួអង្គថ្មីនៅក្នុងខ្សែភាពយន្តបែបឃាតកម្ម «Peaky Blinders» រដូវកាលទី៦ ដែលរដូវមុនៗកំពុងតែល្បីខ្លាំង ដោយមានទស្សនាច្រើនលើសលប់ ប៉ុន្តែគួរឲ្យសោកស្តាយដែល ភាពយន្តនេះត្រូវបានពន្យារពេលការផលិតទៅឆ្នាំ ២០២១ឬ ២០២២ ដោយសារតែការវាយលុករបស់វីរុសកូវីដ១៩ ។
ទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់ថា ព័ត៍មានកំពុងតែផ្ទុះនេះ អាចនឹងក្លាយទៅជាការពិតឬ យ៉ាងណាឡើយ ដោយមានរង់ចាំមើលតទៅទៀតសិន៕
សូមចូលមើលរូបភាពខាងក្រោម៖





