ថៃ៖ កាលពីថ្មីៗនេះព័ត៌មានកម្សាន្តថៃបានផ្សាយថា តារាសម្តែងស្រី Cheer Thikumporn នឹងដើរជាតួអង្គស្រីចិត្តអាក្រក់ កាចឆ្នាស់លើកដំបូងនៅក្នុងទូរទស្សន៍ប៉ុស្តិ៍ ONE 31 ដែលរឿងនោះមានចំណងជើងថា «Leh Luang» ហើយមានការចូលរួមសម្តែងដោយតារាប្រុសស្រី ២រូបទៀតគឺកញ្ញា Pooklook Fonthip និងលោក Jes Jespipat។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា Pooklook មិនធ្លាប់ធ្វើការជាមួយប៉ុស្តិ៍ ONE 31 ពីមុនមកទេ។ ហើយបច្ចុប្បន្ននេះ នាងជាតារាសម្តែងប្រចាំប៉ុស្តិ៍ PPTV ប៉ុន្តែនាងអាចធ្វើការជាមួយ ONE 31 បាន ព្រោះតែប៉ុស្តិ៍ទាំងពីរនេះគឺជាក្រុមហ៊ុនតែមួយ។
យ៉ាងណាមិញ នៅក្នុងរឿងភាគថ្មីនេះ Pooklook នឹងសម្តែងជាគូជាមួយ Jes Jespipat ព្រោះពិតជាមិននឹកស្មានថា បានឃើញតារាសម្តែង ដែលមានទេពកោសល្យទាំងពីរនេះថតរឿងជាមួយគ្នាសោះ៕
សូមទស្សនារូបភាពខាងក្រោម៖