បរទេស៖ ម្ចាស់ពានរង្វាន់ Ballon d'Or ពីរសម័យ Ronaldo, il Fenomeno គឺជាខ្សែប្រយុទ្ធម្នាក់ដែលអ្នកគាំទ្រជុំវិញពិភពលោកទទួលស្គាល់ថាជាកីឡាករដែលមានទេពកោសល្យល្អដាច់គេ។ ប៉ុន្តែដោយសារតែមានរបួសតាមរំខានមិនស្រាកស្រាននោះ ទើបធ្វើឲ្យរូបគេខកខានការប្រកួតជាច្រើននៅក្នុងវ័យដែលកំពុងឡើងជើងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើទោះបីជាយ៉ាងនេះក្ដីក៏ Ronaldo នៅតែអាចរកបានច្រើនគ្រាប់គួរសម ពោលរកបាន៣៥២គ្រាប់ឲ្យក្លិបអាជីពរបស់ខ្លួន និងរកបាន៦២គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេសុីល។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ត្រូវបានកីឡាករកំពូលៗនិយាយកោតសរសើរមិនដាច់ពីមាត់នោះទេ ពីសមត្ថភាពប្រយុទ្ធរបស់តារាពាក់លេខ៩រូបនេះ។

Ronaldo ជាកីឡាករល្អដាច់គេដែលខ្ញុំធ្លាប់ជួប ហើយរាល់ពេលហ្វឹកហាត់ គេតែងតែមានបច្ចេកទេសល្អៗថ្មីៗជានិច្ចមកបង្ហាញខ្ញុំជានិច្ច។
កីឡាករល្អបំផុតដែលខ្ញុំធ្លាប់ជួបគឺ Ronaldo, il Fenomeno សមត្ថភាពនិងទេពកោសល្យរបស់គាត់គ្មាននរណាម្នាក់អាចធ្វើដូចទេ។
សម្រាប់ខ្ញុំ Ronaldo ជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដូចទៅនឹង Pele អ៊ីចឹង។ ខ្ញុំតែងតែស្រមៃចង់ក្លាយជាកីឡាករម្នាក់ដូច Ronaldo ខ្ញុំបានរៀនពីបចេ្ចកទេសរបស់គាត់តាមវីដេអូនៅលើអ៊ីនធឺណែត ហើយខ្ញុំបានបិទរូបភាព គាត់គ្រប់ទីកន្លែងនៅក្នុងបន្ទប់គេង។
Ronaldo ជាវីរបុរសម្នាក់របស់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធល្អដាច់គេក្នុងចំណោមកីឡាករដែលខ្ញុំធ្លាប់ស្គាល់។ គាត់ប្រើល្បឿនបានលឿនណាស់ រួមផ្សំជាមួយបច្ចេកទេសនៃការស៊ុតដែលគ្មាននរណាម្នាក់អាចធ្វើដូច។
Ronaldo គឺជានិមត្តិរូបម្នាក់របស់ខ្ញុំ ហើយខ្ញុំពិតជាសំណាងណាស់ដែលអាចមានឱកាសបានលេងរួមក្រុមជាមួយកំពូលខ្សែប្រយុទ្ធរូបនេះ។

ប្រភព៖ talksport