ភ្នំពេញ៖ កាលពីម្សិលមិញ រឿងហេតុប្រើអំពើហិង្សា លើនារីភេទ ដែលជាសង្សារស្រលាញ់គ្នារាប់ឆ្នាំ ត្រូវបានផ្ទុះខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតឈានដល់ការចាប់ឃាត់ខ្លួន ទាំងព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលមិនអស់ចិត្ត និងហួសចិត្តខ្លាំងជាងនេះ ក្រោយពីសមត្ថកិច្ច បានចាប់ខ្លួន បុរសជាសង្សាររួចមក បែរជានារីជាសង្សារ ឈ្មោះ នួន គឹមឡាង បានបង្ហោះរូបថត និងសារថា៖
បងធ្លាប់សន្យាថាឈប់វៃអូន បងសន្យាថាមេីលថែអូបងធ្វើអត់បាន អូនសុំទោស សង្ឃឹមថាបងនឹងកែខ្លួន
ទាំងដែលសង្សាររបស់ខ្លួន បានវាយធ្វើបាប សឹងតែរាល់ដង ហើយកាលពីមុន ក៏ដាក់ពាក្យបណ្តឹងម្តងរួចហើយ ទាក់ទងនឹង ការប្រើអំពើហិង្សានេះ តែមិនដឹងជាយ៉ាងណា បានជាខាងស្រី ដកពាក្យបណ្តឹងវិញ និងត្រូវគ្នាធម្មតា។ តែស្រាប់លើកនេះ ខាងប្រុស ក៏បានវាយនាង ឡើងហើមមុខហើមមាត់ម្តងទៀត តែរូបនាង ហាក់ដូចជា នៅអាណិត បើមើលទៅតាមសារ ដែលនាងបានបង្ហោះកាលពីប៉ុន្មានម៉ោងមុន។
យ៉ាងណាមិញ ការប្រើអំពើហិង្សា ជារឿងដែលមិនគួរកើត លើនារីជាដាច់ខាត គួរតែ មានដំណោះស្រាយ ការជជែកវែកញែកនឹងគ្នា ឲ្យបានច្បាស់ មិនមែនយក រឿងវាយតប់គ្នា ជាត្រីមុខនោះទេ ហើយរឿងមួយនេះដែរ ក៏មិនមែនជាលើកទីមួយ ដែលខាងប្រុសជាសង្សារបានវាយនាង៕





