​អាហារ ៦​ មុខនេះ មានប្រយោជន៍​ចំពោះអ្នកមានជំងឺ​លើសសម្ពាធឈាម

//s9.kh1.co/31/311a33ce327e37708025ce3cbc783ef5c6459964.jpg
នារី

 ១៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​កត្តា​បង្ក​ជំងឺ​បេះដូង​ដែល​យើង​អាច​បង្ការ​បាន ហើយ​ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​គឺ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​។ ដូចនេះហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​មួយ​ចំនួន​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​កត្តា​បង្ក​ជំងឺ​បេះដូង​ដែល​យើង​អាច​បង្ការ​បាន ហើយ​ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​គឺ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​។ ដូចនេះហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​មួយ​ចំនួន​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពពួក​ផ្លែ​ក្រូច

ពពួក​ផ្លែ​ក្រូច​ដូចជា​ផ្លែក្រូចថ្លុង ផ្លែក្រូច និង​ផ្លែ​ក្រូចឆ្មារ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម ហើយ​ក៏​សម្បូរ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ផ្សេងៗ​ដែល​អាច​ជួយ​រក្សា​សុខភាព​បេះដូង និង​កាត់បន្ថយ​កត្តា​បង្ក​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះបីជា​ផ្លែ​ក្រូចថ្លុង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ប៉ុន្តែ​ផ្លែ​នេះ​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម យក ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ចាំ​បន្ថែម​ផ្លែ​នេះ​ទៅ​ក្នុង​របប​អាហារ។

២. ត្រី​សាល់ម៉ុន

ត្រី​សាល់ម៉ុន​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ អាស៊ីដខ្លាញ់​នេះ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​បន្ថយ​ការ​រលាក និង​បន្ថយ​កម្រិត​សារធាតុ​ oxylipin ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច។

៣. ពពួក​សណ្ដែក

ពពួក​សណ្ដែក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម​មាន​ដូចជា​ជាតិ​សរសៃ ម៉ាញេស្យូម និង​ប៉ូតាស្យូម។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។

៤. ការ៉ុត

ការ៉ុត​មាន​ផ្ទុក​សារធាតុ chlorogenic សារធាតុ p-coumaric និង​អាស៊ីដ​កាហ្វេអ៊ីក​ដែល​អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម និង​បន្ថយ​ការ​រលាក។ ទាំង​នេះ​សុទ្ធតែ​បញ្ចុះ​សម្ពាធ​ឈាម។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ២ ១៩៥​នាក់​អាយុ​ចន្លោះ​ពី​៤០-៥៩​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ឆៅ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន។

៥. ប៉េងប៉ោះ

ប៉េងប៉ោះ ឬ​ផលិត​ធ្វើ​ពី​ប៉េងប៉ោះ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ប៉ូតាស្យូម និង​លីកូប៉ែន (Lycopene)។ សារធាតុ​លីកូប៉ែន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង ហើយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ​នេះ​អាច​កាត់បន្ថយ​កត្តា​បង្ក​ហានិភ័យ​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។

៦. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណា​ខៀវ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ពង្រឹង​មុខងារ​សរសៃ​ឈាម និង​បង្កើន​កម្រិត​នីឌ្រិចអុកស៊ីត (Nitric oxide) នៅ​ក្នុង​រាងកាយ។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ១៨៧ ៤៥៣នាក់​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្កាខាត់ណា​ខៀវ​ចាប់​ពី​៤​ដង​ឡើង​ទៅ​ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យ​ជំងឺ​លើស​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​ដែល​ញ៉ាំ​ត្រឹមតែ​ម្ដង​ក្នុង​មួយ​ខែ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T