ហង្សពេញសាច់ល្អណាស់! Liverpool ទិញបានជម្រើសជាតិអេស្ប៉ាញម្នាក់នេះជាផ្លូវការ ក្នុងតម្លៃ២០លាន

//s9.kh1.co/38/388f51b2397ac2c3a51ee2c705c19fc05faefccb.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

Liverpool ទិញបានកីឡាករ Thiago Alcantara ជាផ្លូវការ ក្នុងតម្លៃ២០លាន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែបម្រើ Thiago Alcantara ពីក្លិប Bayern Munich ជាផ្លូវការ ក្នុងតម្លៃ២០លានផោន (ឬប្រមាណ ២៥លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

យ៉ាងណាមិញ ថ្លៃផ្ទេរជម្រើសជាតិអេស្ប៉ាញរូបនេះ អាចកើនឡើងដល់២៥លានផោន បើគិតទៅលើប្រាក់បន្ថែម ( Bonus) ផ្សេងៗទៀត។ ជាមួយគ្នានេះ ក្រោយបានផ្លាស់មកទឹកដី Anfield ខ្សែបម្រើវ័យ២៩ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖

វាជាអារម្មណ៍ដ៏អស្ចារ្យមួយ។ ខ្ញុំបានរង់ចាំពេលវេលានេះអស់រយៈពេលជាយូរមកហើយ ខ្ញុំពិតជារីករាយដែលបានមកទីនេះ (Liverpool)។

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

គួរឲ្យដឹងដែរថា Thiago​ នឹងប្រើប្រាស់លេខ៦ សម្រាប់បង្ហាញខ្លួនឲ្យ Liverpool ហើយរូបគេជាកីឡាករចំណូលថ្មីទី២ហើយ បន្ទាប់ពីក្លិបជើងឯក Premier League រដូវកាលមុនមួយនេះ ចុះកុងត្រាយកខ្សែការពារស្លាបឆ្វេង Kostas Tsimikas កាលពីដើមទីផ្សារដោះដូររដូវក្ដៅនេះ៕

កីឡាករ Kostas Tsimikas
កីឡាករ Kostas Tsimikas

ប្រភព bbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T