មិត្តភក្តិមានគូអស់ហើយ! ចំណែក​តារាស្រី​ទាំង ៣ រូបនេះ បង្ហើប​ថា មិន​ទាន់​រក​ម្ចាស់​បេះដូង​ឃើញ​នៅឡើយ

//s9.kh1.co/6c/6c609c8016c2baee05f4acb05894c116012fdfe0.jpg
នារី

 ១៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីមិត្តភក្តិមានគូអស់ ពេលនេះតារាស្រីល្បីៗទាំង ៣ រូបបង្ហើបថា មិនទាន់រកម្ចាស់បេះដូងឃើញ

ថៃ៖ ប្រាកជាគ្មានអ្នកណាជឿឡើយ ប្រសិនបើប្រាប់ថាតារាទាំង ៣ រូបនេះមិនទាន់មានសង្សារ ឬមានមនុស្សក្នុងចិត្ត ព្រោះពួកគេសុទ្ធតែមានសម្រស់ស្រស់ស្អាត មានទេពកោសល្យសម្តែង ថែមទាំងមានចំណេះដឹងទៀត។ តើតារាស្រីល្បីឈ្មោះទាំង ៣ រូបនេះជាអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Chippy Sirin

កាលពីថ្មីៗនេះ តារាស្រី Chippy បានទៅចូលរួមក្នុងកម្មវិធី “Tee Tai Kru” របស់ប៉ុស្តិ៍ទូរទស្សន៍មួយ ហើយ​បាន​បង្ហើបថា បច្ចុប្បន្ននេះនាងមិនទាន់មានអ្នកមើលថែបេះដូងនៅឡើយទេ បន្ទាប់ពីនាងបានបែកគ្នា​ជាមួយសង្សារចាស់​មក។

Chippy Sirin
Chippy Sirin

២. Baifern Pimchanok
សម្រាប់តារាសម្តែង Baifern Pimchanok បានចូលរួមក្នុងកម្មវិធី “The Driver” កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០។ ហើយនៅក្នុងកម្មវិធីនោះផងដែរ នាងបាននិយាយថា បច្ចុប្បន្ននេះគឺបេះដូងទទេស្អាត មិនទាន់គិតគូរទេ ព្រោះរវល់ជាមួយការងារសិល្បៈច្រើនពេក។

Baifern Pimchanok
Baifern Pimchanok

៣. Diana Flipo

ដោយឡែក Diana ក៏បានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីសម្ពោធរឿងភាគថ្មីកាលពីថ្មីៗនេះផងដែរ។ ហើយនៅក្នុងកិច្ចសម្ភាសន៍នោះនាងបាននិយាយថា បច្ចុប្បន្ននេះគឺមិនទាន់រកឃើញមនុស្សច្បាស់​លាស់​នៅឡើយទេ។ ហើយនាងក៏បានបន្ថែមថា មិនមែនតែអ្នកសារព័ត៌មានសួរទេ សូម្បីតែអ្នកម្តាយ និងក្រុម​គ្រួសារក៏បានសួរពីរឿងនេះដែរ៕

Diana Flipo
Diana Flipo
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T