បរទេស៖ ស្នេហាខុសជំនាន់រវាងតារាសម្តែង Brad Pittនិង សង្សារក្មេងដែលជាតារាបង្ហាញម៉ូត Nicole Poturalski កាន់តែជិតស្នឹទ្ធនិង ស្រលាញ់គ្នាខ្លាំងជាងមុនទ្វេរដង ក្រោយពីពួកគេ ដឹងថា ប្រពន្ធដើម Angelina Jolie បានសម្តែងការខឹងសម្បារចំពោះអតីតប្តីដែលបាននាំ ស្រីស្នេហ៍មកកន្លែងដែលពួកគេធ្លាប់បានរៀបការជាមួយគ្នាពីមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាបង្ហាញម៉ូតស្រីដែលជាសង្សារ Brad Pitt បានបង្ហាញចេតនាច្បាស់ៗ របស់ខ្លួនដែលមានចិត្តស្រលាញ់លើតារាសម្តែងវ័យចំណាស់រូបនេះ ដោយក្នុងលក្ខណៈច្បាស់លាស់និង គ្មានពេលតតាំងនឹងអ្វីផ្សេងៗដែលមករំខានជិវិតនាងឡើយ ដោយពាក្យប៉ុន្មានឃ្លានោះមានអត្ថន័យយ៉ាងដូច្នេះថា៖
គួររម្លឹកដែរថា តាមរយៈសម្តីប៉ុន្មានដែលតារាបង្ហាញម៉ូតរូបនេះនិយាយ គឺមិនដឹងច្បាស់ថា និយាយសំដៅទៅនរណាម្នាក់ឬ ក៏និយាយចោលនោះទេ ប៉ុន្តែបើតាមទស្សិកជនបានចោទសង្ស័យនោះគឺ Nicole Poturalski គឺអាចនឹងដៀមដាមទៅកាន់ អតីតប្រពន្ធ របស់ Brad Pitt ខ្លះដែរ ប៉ុន្តែសមីខ្លួនមិនបាននិយាយបញ្ជាក់ថាមានចិត្តគំនិតនិយាយផ្លែផ្កាឲ្យនរណានោះឡើយ៕
សូមចូលមើលរូបភាពខាងក្រោម៖