មើលចុះ កូនស្រី អ៊ុន អាលីហ្សា មានមុខមាត់ដូចឪពុកបេះដាក់

//s9.kh1.co/27/275371c374f3311240e856ef58027238cdaaffd1.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើទោះបី កូនស្រី អ្នកនាង អ៊ុន អាលីហ្សា ទើបតែនឹងកើត តែកូនស្រីនាងពិតជាមានមុខមាត់មាត់គួរឲ្យស្រលាញ់ខ្លាំងតែម្ដង។

ភ្នំពេញ៖ បន្ទាប់ពីពរពោះអស់ជាច្រើនខែមកនេះ អ្នកនាង អ៊ុន អាលីហ្សា សម្រាលបានកូនស្រីម្នាក់កាលពីថ្ងៃសៅរ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០២០នេះ ដោយជោគជ័យ ហើយកូនតូចនាងក៏មានសុខភាពល្អផងដែរ ហើយនាងបានដាក់ឈ្មោះកូនយ៉ាងពីរោះថា សូ ជេនណាលី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីសម្រាលកូនរួចមិនមានស្វាមីនៅក្បែរខ្លួនក៏ពិតមែន តែតារាស្រីរូបនេះ នៅតែមានស្នាមញញឹម និងរងចាំស្វាមីមកពីប្រទេសសហរដ្ឋអាមេរិក ក្រោយបំពេញការងាររួចរាល់ ដើម្បីបានមកជួបជុំគ្នា។ បើងាកមកមើលមុខមាត់កូនស្រីទើបនឹងកើតរបស់ តារាសម្ដែងស្រីរូបនេះវិញ ឃើញថា កុមារីរូបនេះ ពិតជាឃ្យូតខ្លាំង ជាពិសេស ភ្នែក មាត់ ហើយច្រមុះក៏ស្រួចទៀតផង។

តួយ៉ាង បើទោះបី មិនទាន់បានអាយុមួយខែក៏ពិតមែន តែកុមារីរូបនេះ គួរក្នាញ់ខ្លាំង ហើយមុននេះបន្តិច អ្នកនាង អ៊ុន អាលីហ្សា បានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹក ថែមទាំងយករូបកូនស្រីដាក់ជិតមុខស្វាមី មើលទៅមុខមាត់កូននាង និងស្វាមីពិតជាដូចគ្នាបេះដាក់តែម្ដង។ ក្នុងនោះដែរ មានមិត្តភក្ដិ និងអ្នកគាំទ្រជាច្រើន ក៏បាននិយាយបន្ថែមថា កូនស្រីនាងមានមុខស្រដៀងនឹងប៉ាៗដូចបោះពុម្ពសឹងតែមួយភាគរយទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង អ៊ុន អាលីហ្សា និងស្វាមី
  អ្នកនាង អ៊ុន អាលីហ្សា និងស្វាមី
  អ្នកនាង អ៊ុន អាលីហ្សា និងស្វាមី
  អ្នកនាង អ៊ុន អាលីហ្សា និងស្វាមី
កូនស្រី   អ្នកនាង អ៊ុន អាលីហ្សា
កូនស្រី  អ្នកនាង អ៊ុន អាលីហ្សា
កូនស្រី  អ្នកនាង អ៊ុន អាលីហ្សា
កូនស្រី អ្នកនាង អ៊ុន អាលីហ្សា
កូនស្រី  អ្នកនាង អ៊ុន អាលីហ្សា
កូនស្រី អ្នកនាង អ៊ុន អាលីហ្សា
ស្វាមី អ្នកនាង អ៊ុន អាលីហ្សា និងកូនស្រី
ស្វាមី អ្នកនាង អ៊ុន អាលីហ្សា និងកូនស្រី
អ៊ុន អាលីហ្សា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T