ថៃ៖ គឺជាព័ត៌មានដែលកំពុងតែមានការតាមដាន ពីបណ្ដាហ្វេនៗជាច្រើន ចំពោះរឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាសម្ដែងស្រី Taew Natapohn និង គូស្នេហ៍ថ្មីដែលជាកម្លោះហាយសូរ លោក Pranai បន្ទាប់ពី Taew បានបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍លើកដំបូង ឲ្យហ្វេនៗបានឃើញ យ៉ាងពេញៗភ្នែក នៅក្នុងដំណើរទៅកាន់សមុទ្រកាលពីកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានបង្ហាញបែបនេះទៅហើយ ឃើញថា តារាស្រី Taew ក៏មិនមានអ្វីត្រូវលាក់បាំងបន្តទៀតនោះដែរ ជាក់ស្ដែង កាលពីថ្មីៗនេះវិញ នាងក៏កាន់តែបង្ហាញពីភាពផ្អែមល្ហែមខ្លាំងឡើង ក្នុងពេលដែលអ្នកទាំងពីរបានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ព្រមទាំងបង្ហោះរូបភាពគូស្នេហ៍យ៉ាងរ៉ូមែនទិក សារជាថ្មីម្ដងទៀត នៅលើ Instagram Story ដែលកំពុងតែបញ្ចេញពន្លឺស្នេហាយ៉ាងខ្លាំង ផងដែរ លើសពីនេះទៀត នៅក្នុងនោះ ក៏មានការថត ឈរជុំគ្នា ឱបចង្កេះ បង្ហាញពីភាពផ្អែមល្ហែម ដែលមិនធ្លាប់មាន ថែមទៀតផង។
យ៉ាងណាមិញ ទោះបីជាខណៈពេលនេះ ទំនាក់ទំនងស្នេហារបស់នាង និងគូស្នេហ៍ កំពុងតែមានភាពល្អូកល្អើនរលូនទៅមុខ តែក៏ត្រូវបានបណ្ដាអ្នកលេងបណ្ដាញសង្គមមួយចំនួន ធ្វើការរិះគន់ចំពោះនាង ខណៈដែលហ្វេនៗរបស់នាងមួយចំនួនទៀត នៅតែមានភាពត្រេកអរ និងរំភើបជំនួស ពីភាពផ្អែមល្ហែមមិនចេះដាច់របស់អ្នកទាំងពីរ ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖