ក្រសួងអប់រំ ព្រមានផ្អាកកន្លែងលេងបាល់ទះ ក្រោយឃើញមានអ្នកចូលទស្សនាផ្ទាល់ច្រើនកុះករ

//s9.kh1.co/b0/b06c029fc8e719e5be2ec98b4040378e54494807.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងអប់រំចេញលិខិតព្រមានផ្អាកសកម្មភាពបាល់ទះ ក្រោយឃើញមានអ្នកចូលទស្សនាច្រើនកុះករ

ភ្នំពេញ៖ នៅក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានព្រមានផ្អាកសកម្មភាពកីឡានានា ជាពិសេសនៅកន្លែងលេងកីឡាបាល់ទះ ក្រោយឃើញមានកន្លែងមួយចំនួននៅតាមរាជធានី ខេត្ត បានបើកទូលាយឲ្យអ្នកចូលរួមទស្សនាច្រើនកុះករ មិនបានគោរពតាមគោលការណ៍ណែនាំរបស់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងក្រសួងអប់រំ ឲ្យបានត្រឹមត្រូវនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចេញលិខិតនេះ គឺដោយសារតែក្រសួង មានការព្រួយបារម្ភ ខ្លាចកើតមានឡើងនូវការឆ្លងជំងឺកូវីដ១៩ រលកទី២ ដូច្នេះហើយក្រសួងក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីស្ថាប័នទទួលខុសត្រូវ អជ្ញាធរដែនដី និងការចូលរួមអនុវត្តពីមហាជន។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏ស្នើឲ្យមានការត្រួតពិនិត្យ កន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ ក៏ដូចជាផ្អាកនូវសកម្មភាពណាមួយដែលមិនគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល៕

សូមអានសេចក្តីលម្អិត នូវលិខិតរបស់ក្រសួងអប់រំនៅខាងក្រោមនេះ៖

https://s9.kh1.co/__image/w=650,h=921,q=100/ca/cacad61fb31a91441df334112399ba91d686f18a.png

ប្រភពMoEYS Cambodia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T