មិនសមសោះ! វីដេអូចុងក្រោយ នារីលោតទឹកសម្លាប់ខ្លួនទុកបាច់ផ្កានិងស្បែកជើង ញញឹមដូចមិនមានទុក្ខសោក (Video Inside)

//s9.kh1.co/e3/e39cbb41222b0b5c3af4e0b74ade5c608d07109c.jpg
សង្គម

 ១២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សឹងមិនជឿនឹងភ្នែក ក្រោយឃើញវីដេអូចុងក្រោយ មុននឹងការចាកចេញរបស់ នារីម្នាក់ដែលមានមុខមាត់ស្រស់ស្អាត បញ្ចប់ជីវិត ដោយការលោតសម្លាប់ខ្លួន ពីលើស្ពាន។

ភ្នំពេញ៖ កាលពីម្សិលមិញ បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានករណីមាននារីមានមុខមាត់ស្រស់សោភាមួយរូប ត្រូវបានគេប្រទះឃើញលោតទឹកបញ្ចប់ជីវិត បន្សល់តែបាច់ផ្កាពណ៌ខៀវលាយសមួយបាច់ និងស្បែកជើងមួយគូប៉ុណ្ណោះ នៅលើស្ពាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ជុំវិញករណីនេះ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការចាកចេញរបស់នារីម្នាក់នោះ ដោយងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីទើបរូបនាងដាច់ចិត្តបញ្ចប់ជីវិតទាំងវ័យក្មេងបែបនេះ ជាពិសេសបន្សល់ទុកវត្ថុចំនួន២នេះ ហាក់បីដូចជាមានអត្ថន័យអំពី ការចាកចេញទាំងឈឺចាប់ទៀតផង។

យ៉ាងណាមិញ មកទល់ថ្ងៃនេះដែរ យោងតាមគណនីបណ្ដាញសង្គមបងស្រីជនរងគ្រោះ កាន់តែធ្វើឲ្យប្រិយមិត្តទាំងឡាយ មិនអស់ចិត្តទាល់តែសោះ ក្រោយពីបានឃើញវីដេអូចុងក្រោយ បង្ហាញពីសកម្មភាពក្នុងថ្ងៃកំណើតរបស់នាង។ តាមរយៈវីដេអូនោះដែរ គេឃើញថា នារីរងគ្រោះដែលបានបញ្ចប់ជីវិតលោតទឹកសម្លាប់ ហាក់នៅស្រស់ញញឹម ដើរកាន់នំខេក​Surprise បងស្រីយ៉ាងរីករាយ បង្ហាញកាយវិការផ្អែមល្ហែមក្នុងនាមជា បងប្អូនស្រីដែលស្រលាញ់គ្នាយ៉ាងខ្លាំង មើលទៅមិនដូចមនុស្ស មានទុក្ខសោកទាល់តែសោះ។ 

គួរបញ្ជាក់ថា នារីរងគ្រោះដែលសម្រេចចិត្តបញ្ចប់លោតពីលើស្ពាន ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕

ចង់ជ្រាប់ច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
បាច់ផ្កា និងស្បែកជើងបន្សល់ទុក
បាច់ផ្កា និងស្បែកជើងបន្សល់ទុក
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
រូបថតបងស្រីជាមួយ នារីលោតទឹកសម្លាប់ខ្លួន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T