កូរ៉េខាងត្បូង ៖ នៅពេលដែលកម្លោះៗទាំង ៧នាក់ បានបង្ហាញខ្លួនក្នុងកម្មវិធី បទសម្ភាសន៍ពិសេសលើប៉ុស្តិ៍ KBS 'News9' កាលពីថ្ងៃម្សិលមិញនេះ បានធ្វើឲ្យមហាជន ពិសេសជនជាតិកូរ៉េ កាន់តែចាប់អារម្មណ៍ លើពួកគេជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធីបទសម្ភាសន៍ពិសេសនេះ ពួកគេបាននិយាយអំពី ភាពជោគជ័យរបស់ Dynamite លើតារាង Billboard Hot 100 ដែលកំពុងក្លាយជាប្រធានបទក្ដៅ និងជាមោទនភាពថ្មី សម្រាប់វិស័យ Kpop បច្ចុប្បន្ន។
នៅកំឡុងពេលថតកម្មវិធីនេះ BTS ទទួលបានការស្វាគមន៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ក្រុមការងារ ប៉ុស្តិ៍ទូរទស្សន៍ KBS។ អ្វីដែលកាន់តែពិសេសនោះគឺ ពួកគេម្នាក់ៗទទួលបាន ពាក្យពោលសរសើរជាច្រើនហូហែថា ទោះល្បីលំដាប់ពិភពលោក ក៏ពួកគេនៅតែធ្វើខ្លួនសាមញ្ញ មិនឆ្មើងឆ្មៃ ថែមទាំងចេះដាក់ខ្លួន ។
ពេលនេះ BTS ក្លាយជាសំណព្វចិត្តរបស់ប្រជាជនកូរ៉េហើយ អ្នកខ្លះហៅពួកគេថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃ របស់កូរ៉េខាងត្បូងទៀតផង។
ទន្ទឹមនឹងនេះដែរ V ដែលជាសមាជិក ទទួលបានចំណាត់ថ្នាក់ ប្រុសសង្ហាលំដាប់លេខ១ ក៏ទទួលបានការចាប់អារម្មណ៍ណាស់ដែរ ពីសំណាក់ប្រជាជនកូរ៉េ។
V ថែមទាំងទទួលបានរហ័សនាមថ្មីមួយទៀតផង នោះគឺ Korea's Sweetheart ដោយសារតែ ភាពទាក់ទាញរបស់លោក ក្នុងឈុតពណ៌ខ្មៅ កាលពីម្សិលមិញនេះ។
លើសពីនេះទៀត មនុស្សជាច្រើនក៏ចាប់អារម្មណ៍ទៅលើ Challenge ថ្មី ដែល V បាននិយាយ នៅក្នុងបទសម្ភាសន៍ពិសេស
ដោយលោកបានស្នើឲ្យហ្វេនៗ ធ្វើការប្រកួតប្រជែង សរសេរនូវអ្វីដែលជាក្តីប្រាថ្នារបស់ពួកគេ បន្ទាប់ពីជំងឺ
កូវីដ-១៩
បានបញ្ចប់។ ក្រោយមក #꿈 _챌린지 #DREAM_CHALLENGE និងជាច្រើនផ្សេងទៀត ត្រូវបានអ្នកនិយមលេង បណ្ដាញអ៊ីនធើណែត ចូលរួមបង្កើតឡើងជាហូហែ បង្ហាញថា ពួកគេពិតជាចាប់អារម្មណ៍ នឹងគំនិតរបស់ V៕
ទស្សនារូបភាពខាងក្រោម ៖