ចិន៖ ថ្មីៗនេះ តារាស្រីជនជាតិចិនដ៏មានប្រជាប្រិយភាព Diliraba បានបង្ហាញខ្លួន នៅកម្មវិធីមួយនៅទីក្រុងសៀងហៃ ដែលភ្លាមៗនោះ តារាស្រីរូបនេះ ក៏បានក្លាយជាចំណាប់អារម្មណ៍របស់ហ្វេនៗ និងមហាជនជាច្រើន ជាមួយនឹងការតុបតែងខ្លួន យ៉ាងលេចធ្លោជាទីបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ នាងបានមកជាមួយនឹងឈុតសម្លៀកបំពាក់បែបរ៉ូបពណ៌ក្រហម បង្ហាញពីរាងចង្កេះដ៏តូចច្រឡឹងដ៏ទាក់ទាញ ថែមទាំងមានពណ៌សម្បុរសាច់ស្បែកភ្លឺថ្លា ដែលមើលទៅពិតជាស្រស់ស្អាតទាំងព្រម សាកសមជាតារាស្រីលំដាប់ជួរមុខម្នាក់ និងមានការគាំទ្រពីទស្សនិកជនជាច្រើន ។
តែទោះយ៉ាងណា ទន្ទឹមនឹងការតុបតែងខ្លួនដ៏ទាក់ទាញ ព្រមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាគួរជាទីគយគន់ពីហ្វេនៗគ្រប់គ្នានោះ នាងស្រាប់តែត្រូវបានអ្នកយកព័ត៌មាន បានបង្ហាញពី សម្រស់អន់ថយ នៅត្រង់ កនិងចង្កា របស់នាង ដែលបានបង្ហាញឲ្យឃើញពីភាពជ្រីវជ្រួញ ដែលជាសញ្ញានៃភាពចាស់ ក្នុងវ័យ ២៨ ឆ្នាំ ធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើល ខណៈពេលដែលរូបភាពមួយចំនួនទៀតដែលបានកែកុនរួចហើយ ដែលធ្វើឲ្យមើលឃើញពីភាពខុសគ្នាយ៉ាងខ្លាំង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖