បរទេស៖ Harry Kane បាននិយាយថា "កីឡាករវ័យក្មេងទាំងពីរនាក់ គឺ Phil Foden និង Mason Greenwood បានធ្វើខុស ហើយពួកគេបានយល់ និងទុករឿងនេះជាមេរៀនមួយសម្រាប់អនាគតរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា កីឡាករវ័យក្មេងទាំង២បាននាំក្មេងស្រីទៅបន្ទប់សណ្ឋាគាររបស់ក្រុមអង់គ្លេងនៅប្រទេសអុីស្លង់ ដែលនេះបានបង្ហាញពីការមិនគោរពដល់ច្បាប់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប ទាំងនឹងការទប់ស្កាត់ការរាតត្បាតនៃមេរោគ Covid-19 ។
វាជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករជំនាន់ក្រោយរបស់ក្រុមអង់គ្លេស ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការតំណាងឱ្យប្រទេសរបស់ខ្លួន ហើយក៏មានមនុស្សជាច្រើននាក់កំពុងតែមើលពីសកម្មភាពរបស់យើងផងដែរ។ អ្វីដែលពួកគេអាចធ្វើបានពេលនេះគឺការទទួលបាននូវមេរៀនជីវិតដ៏ជូរចត់មួយ និងត្រូវចេះកែរតម្រូវវា។
ខ្សែប្រយុទ្ធក្រុម Tottenham រូបនេះបានបន្ថែមទៀតថា “ខ្ញុំពិតជាចង់ឮសំឡេងពួកគេទាំងពីរណាស់ តែខ្ញុំបានត្រឹមតែផ្ញើសារទៅកាន់ពួកគេ។ ពួកគេពេលនេះអាចនឹងមានអារម្មណ៍ឯកោណាស់មើលទៅ។ អារម្មណ៍របស់យើងមិននឹងនរនោះទេ ពេលដែលមានការរិះគន់ ជាពិសេសនៅពេលអ្នកស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើន។ ខ្ញុំពិតជាមិនចង់ឱ្យពួកគេមានអារម្មណ៍ឯកានោះទេ ហើយខ្ញុំក៏ដឹងថាកីឡាករដទៃទៀតក៏បានផ្ញើសាទៅលើកទឹកចិត្តពួកផងដែរ ដើម្បីប្រាកដថាអារម្មណ៍ពួកគេមិនច្របូកច្របល់ខ្លាំង។
គួរឱ្យដឹងផងដែរថា ពួកគេដឹងថាពួកគេបានធ្វើខុស ប៉ុន្តែពួកគេបានដឹងខ្លួន និងទុកវាជាមេរៀនមួយសម្រាប់អនាគតរបស់ពួកគេ។ ពួកគេជាកីឡាករវ័យក្មេងដែលកំពុងបង្ហាញនូវភាពលេចធ្លោទូទាំងពិភពលោក ដូច្នេះខ្ញុំប្រាកដថាពួកគេនឹងមិនធ្វើឱ្យមានរឿងបែបនេះកើតឡើងម្តងទៀតនោះទេ៕
ប្រភព៖ Tribuna