យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United សង្ឃឹមថានឹងទិញបានកីឡាករ Jadon Sancho មុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុម Manchester United ហាក់ដូចជាពិបាកក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅកាន់ទឹកដី Old Trafford ប៉ុន្តែឥលូវនេះការចរចាកំពុងតែបន្តធ្វើឡើងទៀតហើយ។
យ៉ាងណាមិញ កីឡាកររូបនេះនៅតែជាគោលដៅដ៏សំខាន់របស់គ្រូបង្វឹក Ole Gunnar Solskjaer ដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន៕
គួរបញ្ជាក់ផងដែរថា ក្រុម Borussia Dortmund បានដាក់តម្លៃខ្លួនកីឡាកររូបនេះរហូតទៅដល់ ១២០ លានអឺរ៉ូដែលជាតម្លៃមួយដែល Manchester United គិតថាថ្លៃពេកអំឡុងវិបត្តិកូវីដ-១៩ នេះ។