វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងដកកងទ័ពអាមេរិកចំនួន ២,២០០នាក់ ចេញពីទឹកដីប្រទេសអ៊ីរ៉ាក់ នៅក្នុងខែកញ្ញានេះ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ ៥,២០០នាក់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជួយបង្ហាត់បង្រៀនដល់កងទ័ពអ៊ីរ៉ាក់ ក៏ដូចជាជួយចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចំពោះគោលបំណងកាត់បន្ថយកងទ័ព អាមេរិកនៅពីប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ក៏គ្មានផែនការថែរក្សាមូលដ្ឋានទ័ព ឬវត្តមានយោធារបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់ជាអចិន្ត្រៃយ៍ដែរ។
គួរជម្រាបដែរថា ការប្រកាសគម្រោងដកទ័ពចេញពីអ៊ីរ៉ាក់នេះ ត្រូវបានធ្វើឡើងខណៈពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្ហាញពីគោលបំណងក្នុងបញ្ចប់ “សង្គ្រាមគ្មានទីបញ្ចប់” របស់អាមេរិក និងដើម្បីត្រៀមខ្លួនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ៕