នាយក​ផ្នែក​​កីឡា​របស់ Lyon ​ចង់ឱ្យអតីត​​ខ្សែ​ប្រយុទ្ធ​របស់​​ខ្លួន​​ដែល​​កំពុង​​លេង​​នៅ ​Real Madrid វិលត្រឡប់​មកក្លិប​​ចាស់​វិញ

//s9.kh1.co/72/727e20558cf4442d49f3c8194a152a969ea36709.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោក​ Juninho នាយកផ្នែកកីឡារបស់ក្លិប Lyon សង្ឃឹមថាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនកីឡាករ Karim Benzema នឹងត្រលប់មក​ក្លិបកំណើត​វិញមុនពេលគាត់ចូលនិវត្តន៍។

លោក​ Juninho នាយកផ្នែកកីឡារបស់ក្លិប Lyon សង្ឃឹមថាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនកីឡាករ Karim Benzema​ នឹង​ត្រលប់មកក្លិបកំណើតវិញមុនពេលគាត់ចូលនិវត្តន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Juninho​ បានប្រាប់ RMC Sport ថា៖ វាគឺជាក្តីសុបិនរបស់យើងសម្រាប់ការដែលចង់ឱ្យ Karim Benzema មកបញ្ចប់អាជីពរបស់គាត់ជាមួយក្លិបចាស់វិញ។ វាគឺជាក្តីសុបិនរបស់អ្នករាល់គ្នានៅនៅលីយ៉ុននេះ​ក្នុងការនាំគាត់​ត្រលប់មកវិញដើម្បីលេងជាមួយយើង២រដូវកាល ដូចជាការលេងនៅ Champions League ធ្វើជាអ្នកដឹកនាំក្រុមរកគ្រាប់បាល់ និងចែករំលែកបទពិសោធន៍របស់គាត់ដល់យើង និងជួយយើងឱ្យឈ្នះការ​ប្រកួតផ្សេងៗ។

Benzema  កាលលេងនៅក្លិបបារាំង Lyon
Benzema  កាលលេងនៅក្លិបបារាំង Lyon

Benzema បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយថ្នាលយុវជនរបស់ក្លិប Lyon ហើយបានចូលរួមជាមួយឈុតធំ​នៅឆ្នាំ ២០០៥ ។ ក្រោយមកទៀត គាត់បង្ហាញនូវភាពលេចធ្លោ ដែលធ្វើឱ្យក្លិបយក្សអេស្ប៉ាញ Real Madrid បានចុះកុងត្រាយកគាត់ ៤ ឆ្នាំក្រោយមក និងបានក្លាយជាខ្សែប្រយុទ្ធឆ្នើមមានភាពល្បីល្បាញខ្លាំងតាំងពី​ពេលនោះ​មក ដោយបានឈ្នះពានរង្វាន់ Champions League ៤ សម័យកាល ពាន La Liga ៣ សម័យកាល និង Spanish Cup ២ សម័យកាលផងដែរ៕

Benzema  កាលលើកពាន Champions League ជាមួយក្លិប Real Madrid
Benzema  កាលលើកពាន Champions League ជាមួយក្លិប Real Madrid

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T