ក្លិបអធិរាជស Real Madrid នឹងប្រើប្រាស់អាវរដូវកាលថ្មីដោយភ្ជាប់នឹងស្លាកសញ្ញាពិសេសលើដៃអាវ ដែលបានបង្ហាញពីក្រុមម្ចាស់ជើងឯក La Liga រដូវកាល ២០១៩-២០២០ និងរំលឹកដល់ការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រលើកទី ៣៤ របស់ក្លិប។ ស្លាកសញ្ញាពិសេសនេះនឹងត្រូវបានប៉ាក់នៅលើដៃអាវខាងស្តាំគ្រប់ឈុតទាំងអស់របស់ក្លិបមិនថាការប្រកួតណានោះទេ មានន័យថាការការប្រកួត បើកឆាករបស់ក្លិបទល់នឹងក្រុម Real Sociedad នៅថ្ងៃទី ២០ ខែកញ្ញានេះ នឹងត្រូវប្រើប្រាស់អាវដែលមានស្លាកសញ្ញានេះ ហើយអ្នកអាចដឹងថាឈុតនៃការប្រកួតរបស់យើងទាំងអស់ធ្វើឱ្យយើងមាន លក្ខណៈពិសេសដាច់ពីគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគូររំលឹកផងដែរថា កីឡាកររបស់ក្លិប Real Madrid ទាំងអស់បានចាប់ផ្តើមហ្វឹកហាត់មុនរដូវកាលបានយ៉ាងល្អ ហើយបានធ្វើលំហាត់ប្រាណដើម្បីរក្សារាងកាយឱ្យសមស្របនឹងការប្រកួតប្រជែងនៅរដូវកាលថ្មីនេះ៕
ប្រភព៖ Tribuna