ថៃ៖ ទន្ទឹមនឹងការវិលត្រឡប់មកចូលសិល្បៈសាជាថ្មីម្ដងទៀត តារាស្រី Aff Taksaorn នៅតែអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនជាច្រើន ព្រមជាមួយនឹងរូបសម្រស់ដ៏ក្មេងជាងវ័យ បើទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យជិត ៤០ ឆ្នាំ ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ចំពោះរឿងផ្ទាល់ខ្លួនវិញ ឃើញថាតារាស្រីរូបនេះ កាន់តែមានក្ដីសុខខ្លាំងឡើង ក្នុងការចំណាយពេលវេលាយ៉ាងកក់ក្ដៅជាមួយនឹងកូនស្រី តាមដែលអាចធ្វើទៅបាន។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងថែមទាំងបាននាំគ្រួសារ ក៏ដូចជា កូនស្រីសំណព្វរបស់ខ្លួន ទៅកម្សាន្តនៅឯសមុទ្រ ដែលធ្វើឲ្យហ្វេនៗ កំពុងរង់ចាំមើលពីរូបភាពដ៏ស្រស់ស្អាតពីម្ដាយកូនទាំងពីរនាក់នេះ ។
ប៉ុន្តែមិនយូរប៉ុន្មាន តារាស្រី Aff Taksaorn ក៏បានបង្ហាញឲ្យឃើញពីរូបភាពដ៏ត្រជាក់ភ្នែក ក្នុងពេលដែលនាងបានមកជាមួយរ៉ូបវែង ដែលមានពណ៌ចម្រុះ លេងទឹកសមុទ្រយ៉ាងរីករាយ ប៉ុន្តែនៅក្នុងនោះ នាងបែរជាលើកសំពត់ឡើង បង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួនយ៉ាងខ្លាំង បញ្ចេញសាច់ភ្លៅសខ្ចីយ៉ាងទាក់ទាញ ធ្វើឲ្យហ្វេនៗជាច្រើន មើលសឹងមិនដាក់ភ្នែកពីសម្រស់អ្នកម្ដាយរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖